មោទនភាពដែល Samsung ក្នុងឆ្នាំ២០១៥ បានក្លាយជាម៉ាកផលិតពេញនិយម ស្ថិតក្នុងលេខរៀងទី៧ ក្នុងចំណោមម៉ាកផលិតផល ទាំងអស់លើពិភពលោក ដែលធ្វើឲ្យភ្ញាក់ផ្អើល ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ។
ថ្មីៗនេះ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍ខ្លួន ឥតឈប់ឈរ និងឈានទៅមុខមួយ កម្រិតទៀត ជាមួយនឹងគំនិតច្នៃប្រឌិត ដល់កំពូលរបស់ខ្លួន ទាំងផលិតផលអេឡិចត្រូនិកប្រើប្រាស់ ក្នុងគេហដ្ឋាន និងទូរស័ព្ទដៃ ដែលទទួលបានពានរង្វាន់រហូតដល់ទៅ៨០ ក្នុងពេលតែមួយ ក្នុងព្រឹត្តិការណ៍ CES 2015 ដែលជាពិព័រណ៍ផលិតផលអេឡិចត្រូនិកធំជាងគេ ប្រចាំឆ្នាំក្នុងពិភពលោក មានដូចជា ទូរទស្សន៍ ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនកំដៅអាហារ ឧបករណ៍ផ្ទុកទិន្នន័យ កុំព្យូទ័រយួរដៃ ទូទឹកកក ម៉ាស៊ីនត្រជាក់ជាដើម ។
ចំណែកឯ ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 Edge ដែលត្រូវបានប្រសិទ្ធនាមជា ទូរស័ព្ទស្អាតដាច់គេ ក្នុងសមាជទូរស័ព្ទពិភពលោក MWC 2015 នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កន្លងទៅថ្មីៗនេះ ដែលត្រៀមសម្ពោធលក់ជាផ្លូវការ ក្នុងពេលឆាប់ៗនៅកម្ពុជា ។
ដូចអ្វីដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា Samsung មិនត្រឹមតែជាក្រុមហ៊ុនបច្ចេកវិទ្យា នាំមុខគេក្នុងប្រទេសកម្ពុជា និងពិភពលោកប៉ុណ្ណោះទេ Samsung ក៏បានកំណត់នូវរាល់កិច្ចការសង្គម ជាផ្នែកមួយនៃបេះដូងក្រុមហ៊ុន ដើម្បីនាំស្នាមញញឹម និង ជាចំណែកក្នុងដំណោះស្រាយ សម្រាប់មនុស្សជាតិ ។
ជាក់ស្តែង ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រុមហ៊ុនក៏បានផ្តល់ជូនកាដូពិសេស សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២៧ មីនា រហូតដល់ថ្ងៃទី១១ មេសាខាងមុខនេះ ដែលរាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ ថែមជូនសាប៊ូបោកសម្លៀកបំពាក់ ១ដបធំ និងទឹកក្រអូបមួយដប ។ រាល់ការជាវទូរទស្សន៍ ថែមជូនជើងចាប់ភ្ជាប់ជញ្ជាំង ។ សម្រាប់ទូទឹកកកវិញ ថែមប្រអប់បាយ ១ឈុត ឫ២ឈុត ទៅតាមប្រភេទ និងម៉ូតផលិតផលដែលអ្នកជ្រើសរើស ។
ខាងក្រោមនេះជាមូលហេតុ ដែលអតិថិជនភាគច្រើន ជ្រើសរើសផលិតផល Samsung ដើម្បីជាកាដូពិសេសសម្រាប់ក្រុមគ្រួសារ៖
1. ជាម៉ាកផលិតផលល្បីលំដាប់ពិភពលោក
2. ផ្តល់ទំនុកចិត្តចំពោះ សេវាកម្ម និងការដំឡើង
3. ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និង បច្ចេកវិទ្យាទំនើប
4. មានការធានាជូនរយៈពេលរហូតយូរជាង១០ឆ្នាំ
5. តម្លៃសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ ។
ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកបាននៅតាមបណ្តាហាងទំនើប អេឡិចត្រូនិក Samsung Brand Shop នានា ទូទាំងប្រទេស ឫតាមហាងលក់សម្ភារៈ អេឡិចត្រូនិកមួយចំនួនដូចជា K4 ស៊ុនស៊ីមិចកូ KLD ផ្សារទំនើប AEON Mall និង ហាងលក់សម្ភារៈអេឡិចត្រូនិក SAND ខេត្តសៀមរាប ក៏ដូចជាតាមស្តង់លក់របស់ Samsung ផ្សេងៗ ៕