ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានធ្វើឱ្យព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ លេចចេញជារូបរាង សម្រាប់អតិថិជន របស់ខ្លួន ដោយបង្កើតឱ្យមានកម្មវិធីជប់លៀង សប្បាយៗមួយហៅថា «ជួបតារាចម្រៀងក្នុងដួងចិត្តអ្នក» ដើម្បីផ្តល់ឱកាសឱ្យប្រិយមិត្ត អ្នកគាំទ្រ ទាំងឡាយ បានជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតផលិតផល Huawei កញ្ញា មាស សុខសោភា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តធ្វើនៅផ្សារទំនើបអ៊ីអន ដោយមានការចូលរួម ដោយក្រុមអ្នកគាំទ្រជាង៥០នាក់ និងអតិថិជន ពិសេសមួយក្រុមរបស់ Huawei ដែលបានអបអរសាទរ និងស្រែកហ៊ោកញ្ជ្រៀវ ចំពោះការសម្តែង និងច្រៀងនូវបទចម្រៀងចំនួន៣ បទរបស់កញ្ញា មាស សុខសោភា រួមទាំងការចែកអាវយឺត ដែលមានការចុះហត្ថលេខាពីកញ្ញាផ្ទាល់ និងក្រុមហ៊ុន Huawei ផងដែរ ។
ក្រុមអ្នកគាំទ្រទាំងជាង៥០នាក់ អតិថិជនពិសេសរបស់ Huawei និងអ្នកសារព័ត៌មាននានា អាចឆ្លៀតយកឱកាសនេះថតរូប Selfieជាមួយកញ្ញា មាស សុខសោភា បានខណៈដែលនាងកំពុងសំណេះសំណាលជាមួយពួកគេ ។ កញ្ញា មាស សុខសោភា បានលើកឡើងថា «នាងខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលអាចចំណាយពេលវេលានារសៀលនេះជាមួយ អ្នកគាំទ្ររបស់ខ្ញុំ ។ វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលបានទទួលការគាំទ្រដ៏សែនកក់ក្តៅពីពួកគេផ្ទាល់ ហើយនាងខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលអាចអរគុណដល់ពួកគេ សម្រាប់ក្ដីស្រឡាញ់ដែលពួកគេមានចំពោះខ្ញុំ ។ ខ្ញុំអាចផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យទាំងនេះ ជាមួយនឹងពួកគេតាមរយៈស្មាតហ្វូន Huawei របស់ខ្ញុំ ហើយខ្ញុំពិតជាមិនអាចរង់ចាំក្នុងការចែករំលែករូបថត និងវីដេអូទាំងនេះតាមអនឡាញន៍ទេ» ។
Huawei Honor 6 Plus ត្រូវបានបំពាក់ដោយកាមេរ៉ា២ក្នុងទូរស័ព្ទតែមួយ ។ ក្នុងនោះ Honor 6 Plus ត្រូវបានគេប្រសិទ្ធនាមឱ្យថា King Of Night-Shot ដែលអាចថតបានច្បាស់ ទោះបីកម្រិតពន្លឺទាប ដោយភ្ជាប់នឹងមុខងារដ៏ឆ្លាតវៃ អាចជួយកាត់ភាពព្រាលៗ បន្ថែមពណ៌ រួមនឹងពន្លឺ ធ្វើឱ្យអ្នកនឹងប្លែកភ្នែកថា ដូចកំពុងប្រើជាមួយនឹងកាមេរ៉ាអាជីពដែរ ។ Honor 6 Plus មានប្រព័ន្ធចាប់រូបភាពភ្លឺច្បាស់ និងពិតជាអស្ចារ្យសម្រាប់ការថតរូប Selfie បំពាក់មុខងារ (All focus) ថតរូបស្អាត (Best Photos) បច្ចេកវិទ្យាថតរូបច្បាស់ពេលយប់ (Super low light) ទោះបីជាខ្សោយពន្លឺ ឬកុងពន្លឺ នៅតែថតរូបបានច្បាស់ដូចថ្ងៃ ឬឃើញនឹងភ្នែក ។ សម្បកខាងក្រៅ ត្រូវបានស្រោបលម្អដោយបន្ទះកញ្ចក់ភ្លឺរលោងមាន៦ស្រទាប់ ដែលធន់នឹងការធ្លាក់ធម្មតា ឬឆ្កូត តាមរយៈការទម្លាក់ ឬបាញ់គ្រាប់កាំភ្លើងខ្យល់ ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមានប្រសាសន៍ថា «ស្មាតហ្វូន Huawei 6 Plus និង Huawei G7 ប្រភេទស៊ីម២ គឺជាកំពូលស្មាតហ្វូនដ៏អស្ចារ្យ ដែលនឹងចូលវាយលុកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន លំដាប់លេខ៣ ក្នុងប្រទេសកម្ពុជា និងលេខ២របស់ពិភពលោក ។ យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការណែនាំដល់អ្នកប្រើប្រាស់នៅកម្ពុជា នូវស្មាតហ្វូនដែលមានលក្ខណៈពិសេស និងគុណភាពកម្រិតអន្តរជាតិដូចជា Huawei P8, Huawei X2, Huawei Mate 8, Huawei Honor 4x, Huawei G Play mini, Huawei M2, និង Huawei T1 ។ នៅប៉ុន្មានខែខាងមុខនេះ អតិថិជនកម្ពុជានឹងមានជម្រើសជាច្រើនលើម៉ូដែល និងតម្លៃដ៏គួរឱ្យទាក់ទាញជាមួយនឹងការរចនាម៉ូដ ដែលច្នៃប្រឌិតឡើងនៅក្នុងប្រទេសលោកខាងលិច ហើយផលិតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍ ដ៏ធំជាងគេនៅទូទាំងពិភពលោក» ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេសៗ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ប្រើប្រាស់ Internet កម្រិត 4G ស្មើនឹង ៤៨.០០០ មេកាបៃ ដោយឥតគិតថ្លៃពេញមួយឆ្នាំ (1 ខែ ចំនួន 4G ដោយមិនគិតថ្លៃ ក្នុងរយៈពេលពេល 1 ឆ្នាំ) ទូរស័ព្ទចេញដោយឥតគិតថ្លៃ ប្រើស៊ីមនៅក្នុងប្រព័ន្ធ ដូចគ្នាពេញមួយឆ្នាំ ដោយឥតគិតថ្លៃ (1 ខែ ចំនួន 10 USD ដោយមិនគិតថ្លៃ ក្នុងរយៈពេលពេល 1 ឆ្នាំ) ទទួលបានស៊ីមកាត ដោយឥតគិតថ្លៃ ជាមួយនឹងលេខពិសេស និង៥ដុល្លារសម្រាប់ប្រើប្រាស់ក្រៅប្រព័ន្ធ សម្រាប់រាល់ការទិញស្មាតហ្វូន Huawei G7 ស៊ីមមួយ, G7 ស៊ីម២, Honor 6, Honor 6 Plus, X2, Honor 4X, M2 និង Mate 7 ដោយគិតចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានបញ្ចប់ទៅដោយមានការផ្តល់រង្វាន់ ជូនចំពោះអ្នកឈ្នះទាំង៣ នៃការប្រកួតថតរូប Selfie តាម Facebookរបស់ក្រុមហ៊ុន Huawei ហើយតំណាងប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលបានផ្តោតការចាប់អារម្មណ៍ សរសេរចុះផ្សាយពីការរីកចម្រើន និងព័ត៌មានអំពីក្រុមហ៊ុន Huawei ក៏មានឱកាសឈ្នះរង្វាន់ធំៗដូចជា Huawei G7, Huawei G620 និង Huawei 520 រួមទាំងរង្វាន់លួងចិត្តជា បាសប្លូធូសជាច្រើនទៀត ។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏បានប្រគល់ទូរស័ព្ទស៊េរីថ្មី Huawei Honor 6 plus 1 គ្រឿងដល់កំពូលតារាចំរៀង មាស សុខសោភា និងលោក Nick ជានាយកក្រុមហ៊ុន Kampuchea Republic ដែលជាក្រុមហ៊ុនជំនាញថតរូប ក្នុងកម្មវិធីពេលល្ងាច ឬពេលយប់ ។ លោក Nick បានបង្ហាញពីក្តីរំភើបថា «ខ្ញុំមិនដែលនឹកស្មានថា មានស្មាតហ្វូនណា ដែលបំពាក់កាមេរ៉ា ដូចកាមេរ៉ាអាជីព ដែលខ្ញុំធ្លាប់ប្រើកន្លងមកនោះទេ» ៕