Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករកាយសម្ព័ន្ធកម្ពុជា សំ រីម ត្រៀម​ទៅ​បោះ​ជំរំ​ហ្វឹក​ហាត់​នៅ​ជប៉ុន​ក្នុ​ង ​ខែមេសា

$
0
0

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានច្បាស់ការពីសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងថា កីឡាករកាយ សម្ព័ន្ធ១រូប រួមជាមួយគ្រូបង្វឹកនឹងចេញទៅបោះជំរំហ្វឹក ហាត់ពង្រឹងសមត្ថភាពនៅប្រទេសជប៉ុន រយៈពេល១ខែក្នុង ខែមេសា ខាងមុខ មុននឹងចេញទៅប្រកួត SEA Games ២០១៥ លើកទី២៨ នៅប្រទេសសិង្ហបុរី ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូបង្វឹកជម្រើសជាតិបានមាន ប្រសាសន៍ ថា កីឡាករ សំ រីម ដែលជាបេក្ខជនត្រូវចេញទៅប្រកួតកីឡា SEA Games ទី២៨នៅប្រទេសសឹង្ហបូរី និងរូបលោកនឹងចេញទៅ Training Camp នៅទីក្រុងតូក្យូ ប្រទេសជប៉ុនរយៈពេល១ខែ គឺចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃ១៨ ឧសភា ។ កន្លែងដែលធ្វើការហ្វឹកហាត់នោះ ជាសាលាប្រមូលផ្តុំទៅដោយកីឡាករ -កីឡាការិនីជម្រើស ជាតិជប៉ុន ។

លោកអគ្គលេខាធិការបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនផ្ដល់ការស្នាក់នៅ និងហូបចុក ព្រមទាំងកន្លែងហ្វឹក ហាត់ រីឯក្រសួងអប់រំយុវជន និងកីឡាកម្ពុជាវិញ ក៏ជួយឧបត្ថម្ភថវិកា និងសំបុត្រយន្ដហោះទៅមកផងដែរ ។ លោក អគ្គលេខាធិការបានចាត់ទុកថា នេះជាឱកាសល្អណាស់ ដែលកីឡាករ សំ រីម បានទៅហ្វឹកហាត់នៅក្នុង ជំរំកីឡា ជម្រើសជាតិរបស់ជប៉ុន និងហាត់ជាមួយក្រុមជម្រើសជាតិរបស់ជប៉ុនតែម្ដង ។ សព្វថ្ងៃនេះលោកបានចំណាយ ពេលវេលាជា ច្រើន ដើម្បីបង្វឹកកីឡាករ សំ រីម ។

លោកបានបន្ថែមទៀតថា កាយសម្ព័ន្ធ Aerobic ជាកីឡាបែបរាំដែលមិនមានគ្រោះថ្នាក់ដល់អត្តពលិកទេ តែកីឡា កាយសម្ព័ន្ធ Artistic បើហាត់មិនដល់ ហើយគ្មានជំនឿចិត្តទេនោះ ងាយនឹងគ្រោះថ្នាក់ណាស់ ។ ការចេញទៅ SEA Games កីឡាករ សំ រីមលេងតែ២វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាលើកម្រាល និងវិញ្ញាសាសេះលោត ។

គួរបញ្ជាក់ថា សម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធ (Gymnastic) ចែកចេញជា២វិញ្ញាសា គឺវិញ្ញាសាកាយសម្ព័ន្ធ Aerobic (Gymnastic Aerobic) និងកាយសម្ព័ន្ធ Artistic (Gymnastic Artistic) ។ សម្រាប់កីឡាករ សំ រីម ពេលចេញទៅប្រកួតនៅ SEA Games គឺប្រកួតកាយសម្ព័ន្ធ Artistic ៕


Viewing all articles
Browse latest Browse all 4895

Trending Articles