Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ខ្យល់ព្យុះសង្ឃរា Henriette ត្រូវគេចាប់រូបភាពបាន

$
0
0

ភ្នាក់ងារអវកាសណាសា ទទួលបានកំរិតមួយ ដ៏ខ្ពស់បំផុតនៃព្យុះ សង្ឃរា Henriette ដែលបច្ចុប្បន្នវា កំពុងតែកើតឡើង នៅមហាសមុទ្រ ប៉ាស៊ីហ្វិចខាងត្បូង ឈាងខាងកើត នៃកោះហាវ៉ៃ ហើយវាបានក្លាយជា ខ្យល់ព្យុះដែលមាន កំលាំងខ្លាំងបំផុត ប្រចាំឆ្នាំ។

ការប្រើប្រាស់ ផ្កាយរណបនៃ បេសកកម្មពិនិត្យភ្លៀង ត្រូពិចដើម្បីប្រមូល សញ្ញានៃព្យុះ និងសញ្ញានៃការចុះថយ របស់ពន្លឺព្រះអាទិត្យ ក្រុមការងាររបស់ភ្នាក់ងារ អវកាសណាសា នៅមជ្ឈមណ្ឌល ហោះហើរអវកាស Greenbelt បានទទួលរូបភាព ដ៏អស្ចារ្យមួយនៃប្រភព ឬក្បាលផ្គរ រន្ទះ ដែលអាចប្រាប់ថាតើព្យុះ Henriette មានកំលាំងខ្លាំង ដល់កម្រិតណា។

ជាមួយគ្នានេះដែរ បំពង់កំដៅនៃពពក ឬ "hot towers" បានផ្តល់តួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានយ៉ាង ជាក់លាក់អំពីព្យុះត្រូពិច ភ្លៀងធ្លាក់ដោយកន្លែង និងជាពិសេស ខ្យល់ព្យុះ Henriette នេះតែម្តង។

គួរបញ្ជាក់ដែរថា កំលាំងខ្យល់ អតិបរមា របស់ព្យុះ Henriette មានកំលាំង ១៣៦.៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅវេលាម៉ោង១១ព្រឹក (ម៉ោងសកល) កាលពីថ្ងៃពុធ ម្សិលមិញនេះ ហើយវាក៏ត្រូវបានគេ ព្យាករណ៍ទុកថានឹង អាចកើតឡើងនៅថ្ងៃ ព្រហស្បត៍នេះផងដែរ ដោយជាក់ស្តែងវា អាចនាំឲ្យមានភ្លៀងធ្លាក់ ជាពិសេសនៅកោះហាវ៉ៃ៕


Viewing all articles
Browse latest Browse all 4895

Trending Articles