ក្រុងមែនឆេស្ទើ៖ លោក Louis van Gaal បានលើក ឡើងថា Manchester United ជាក្លឹបចុងក្រោយដែល លោកដឹកនាំក្នុងរយៈពេល២ឆ្នាំទៅមុខទៀត មុននឹងចូលនិវត្តន៍ពី បាល់ទាត់ជាផ្លូវការបន្ទាប់ពីកិច្ចសន្យា រយៈពេលអស់សុពល ភាពនាឆ្នាំ២០១៧ខាងមុខ ។
គ្រូបង្វឹកជនជាតិហូឡង់រូបនេះបានថ្លែងប្រាប់គេហទំព័រ BBC បន្ថែមថា “ខ្ញុំកាន់តែចាស់ហើយដែលក្លឹបបិសាចក្រហម ជាក្លឹបចុងក្រោយរបស់ខ្ញុំក្នុងការដឹកនាំ ។ ពិតណាស់ខ្ញុំនឹងផ្តោតការចាប់អារម្មណ៍ ចុងក្រោយទៅលើកូនក្រុមទាំងអស់ មុនពេលយកពេលវេលានៅជាមួយក្រុមគ្រួសារ និងកូនៗរបស់ខ្ញុំ ។ ពេលដែលខ្ញុំបានបើកឡាន ក្នុងប្រទេសអង់គ្លេស លើកដំបូង វាធម្មតាទៅហើយ ដែលខ្ញុំត្រូវតែគិតថា ត្រូវបត់ឆ្វេង ឬក៏បត់ស្តាំនោះ ដែលមានន័យថា អ្វីៗមានមិនទៀង ទាត់ និងអមតៈនោះទេ” ។
អតីតគ្រូបង្វឹកដែលបានដឹកនាំក្រុមជម្រើសជាតិហូឡង់ឈ្នះចំណាត់ថ្នាក់លេខ៣នៅ World Cup ឆ្នាំ២០១៤រូបនេះ បានមានគម្រោងរួចបាត់ទៅហើយក្នុងការទៅរួមរស់ជាមួយប្រពន្ធឈ្មោះ Truus និងកូនៗក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីលេងកីឡាវាយកូនហ្គោល និងញ៉ាំអាហារឆ្ងាញ់ជាមួយគ្នា ក្នុងខណៈដែលកំពុងប្រឈមការរិះគន់យ៉ាងចាស់ដៃ ក្នុងរដូវកាលទី១ របស់លោកពីការប្រើយុទ្ធសាស្រ្តលេងបាល់វែងនិងចំណាយលុយ ១៥០លានផោនដើម្បីទិញកីឡាករ ថ្មីបញ្ចូល តែគ្មានប្រសិទ្ធភាពសោះជាពិសេសគឺចំណាយលុយចំនួន ៥៩.៧លានផោនទៅលើកីឡាករ Real Madrid, Angel Di Maria ។
តែយ៉ាងណាក៏ដោយ Van Gaal មិនទាន់បានធ្វើឲ្យក្លឹប Man Utd បាត់បង់តំណែង Top 4 នៅឡើយទេ តែនឹងត្រូវ ដឹកនាំក្រុមទៅប្រកួតនឹងក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool នារាត្រីថ្ងៃអាទិត្យ ទី២២ខានស្អែកនេះក្នុង Premier League ប្រចាំសប្តាហ៍ទី៣០ក្នុងជើងទី២ម៉ោង ២០:៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ពីប្រវត្តិធ្លាប់ដឹកនាំក្លឹបធំៗជា ច្រើននៅអឺរ៉ុបមួយចំនួនដូចជា Ajax, Bayern Munich និង Barcelona ជាដើម ៕
គ្រូបង្វឹក Louis van Gaal
កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria (ឆ្វេង)