Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បិទការប្រកួតកីឡា​មហា​ជន ជើង​ឯក​រាជ​ធានី​ភ្នំពេញ ឆ្នាំ​២០១៥

$
0
0

ភ្នំពេញ៖ យុទ្ធនាការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក រាជធានីភ្នំពេញប្រចាំឆ្នាំ២០១៥ បានបិទបញ្ចប់ទៅវិញ ហើយនាព្រឹកថ្ងៃទី២០ ខែមីនានេះនៅក្នុងវិទ្យាល័យបឹង កេងកងដោយមានការអញ្ជើញចូលរួមប្រគល់ជ័យលាភីពី លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមន្រ្តីទាក់ទងកីឡាទាំងអស់ ។  

លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និង កីឡាបានយកចិត្តទុកដាក់ចំពោះសកម្មភាពអប់រំកាយ និងកីឡានៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យមានការចូល រួមយ៉ាង ផុលផុសដល់កីឡាករ-កីឡាការិនី ។ ការមានកីឡាមានសារៈ ប្រយោជន៍សម្រាប់មនុស្ស គ្រប់វ័យក្នុងការ ទទួលបាននូវ សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម ហើយកីឡា រួមចំណែកកសាង ធនធានមនុស្ស និងអភិវឌ្ឍន៍សង្គមជាតិផងដែរ ។

ការប្រកួតកីឡាស៊ីហ្គេម ដូច្នេះការលើកស្ទួយវិស័យកីឡា គឺជារឿងចំាបាច់ ព្រោះថាវិស័យអប់រំកាយ និងកីឡាជា សមាសភាគមួយមិនអាចខ្វះបានក្នុងចំណោមសមាសភាគទាំង៥នៃវិស័យអប់រំ សំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឲ្យមាននិរន្តរភាព ។

ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញក្រុមបាល់ទាត់វិទ្យាល័យឬស្សីកែវបានគ្រងតំណែងពានរង្វាន់កីឡាមហាជនជើង ឯករាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំ ឆ្នាំ២០១៥ បន្ទាប់ពីយកឈ្នះក្រុមវ៉ាន់ដាគណនេយ្យដោយលទ្ធផល ៤-៣ ។

ក្រៅពីនេះវិញកីឡាអត្តពលកម្មចំណាត់ថ្នាក់លេខ១បានទៅលើក្រុមសាលាអន្តរទ្វីបអាម៉េរិក, លេខ២បានទៅលើក្រុម អង្គការមិត្តសំឡាញ់ និងចំណាត់ថ្នាក់លេខ៣បានទៅលើសមាគមវិទ្យាល័យឥន្ទ្រទេវី ។

កីឡាបាល់បោះ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធ, លេខ២បានទៅលើក្រុមបាល់ បោះ អន្តរទ្វីបអាម៉េរិក និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់បោះវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើម ថ្កូវ។

កីឡាបាល់ទះ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមបាល់ទះវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងចំណាត់ ថ្នាក់លេខ២បានទៅលើក្រុមបាល់ទះវិទ្យាល័យជា ស៊ីម សាមគ្គី ។

កីឡាបាល់ទាត់ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមបាល់ទាត់វិទ្យាល័យឬស្សីកែវ, លេខ២បានទៅលើក្រុមបាល់ទាត់ វ៉ាន់ដាគណនេយ្យ និងលេខ៣បានទៅលើក្រុមបាល់ទាត់សកលវិទ្យាល័យមេគង្គកម្ពុជា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles