Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ផាន់ គ្រាន់ ប៉ះម្ចាស់ខ្សែ​ក្រវាត់​ថៃ ខណៈ​ត្រកូល ម៉ន ៣​នាក់​ឡើង​សង្វៀន​តែ​មួយ

$
0
0

ភ្នំពេញ៖ កម្មវិធីប្រដាល់ជាលក្ខណៈ មិត្តភាពអន្តរជាតិស្រាបៀរ កម្ពុជាលើសង្វៀន SEA-TV អ្នកប្រដាល់ ផាន់ គ្រាន់ ក្លឹបគុជសាកីឡា និងអ្នកប្រដាល់ ម៉ន ភីរម្យ ក្លឹបការិយាល័យ ទី៥កងទ័ពជើងគោកនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ថៃ នៅថ្ងៃអាទិត្យ ទី២២ ខែមីនាខាងមុខនេះ ។

អ្នកប្រដាល់ ផាន់ គ្រាន់ ត្រូវជួបជាមួយ អ្នកប្រដាល់ថៃ Cheang Kai ក្នុងទម្ងន់៦៥គីឡូក្រាម ។ ផាន់ គ្រាន់ ធ្លាប់ផ្ដួល អ្នកប្រដាល់ថៃ៥នាក់ និងជួបឡាវម្នាក់ដោយ៦ប្រកួតជាលក្ខណៈអន្តរជាតិនេះវាយឈ្នះទាំងអស់ ។ ចំពោះអ្នកប្រដាល់ ថៃ Cheang Kai វិញជាជើងខ្លាំងម្នាក់ប្រចាំប្រទេសថៃ និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត ទោះជាយ៉ាងនេះក្តីមិនទាន់ ប្រាកដថា Cheang Kai អាចឈ្នះ ផាន់ គ្រាន់នោះទេដោយសារអ្នកប្រដាល់កម្ពុជា ផាន់ គ្រាន់ មានផ្លែល្អ និងមិនធ្លាប់ ចាញ់ថៃនោះឡើយ ។

ចំណែក ម៉ន ភីរម្យ ប៉ះជាមួយអ្នកប្រដាល់ថៃ Khum Lek ដោយប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ។ នេះជាការប្រកួត លើកដំបូងរបស់ ភីរម្យ ក្នុងការជួបអ្នកប្រដាល់ថៃ ។ ភីរម្យ មានស្នៀតប្រដាល់ល្អ គួរសមដែរ ទាំងកណ្ដាប់ដៃទាំង ស្នៀតទាត់ និងជង្គង់ ហើយ Khum Lek ក៏មិនជាខ្សោយនោះដែរ បើតាមអ្នកចាប់ផ្គូផ្គងឲ្យដឹង ។

អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតបានចំនួន៤៥ដង ឈ្នះ៤០ដង និងចាញ់៥ដង ។ រវាងអ្នកប្រដាល់ទាំងពីរជួបគ្នានេះ ពិបាកសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់ណាស់ព្រោះ ម៉ន ភីរម្យ ទើបតែជួបថៃជាលើកដំបូងនោះ ប៉ុន្តែយ៉ាង ណាគេមានជំនឿលើ ម៉ន ភីរម្យ ច្រើនជាង ។

រីឯការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ម៉ន ព្រហ្មម៉ាញ ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកជួបជាមួយ ឃីម សាវ៉េត ក្លឹបព្រះខ័នរាជ្យ ឯ ម៉នគឹមឡុង ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ជួបជាមួយ កុយ ចាន់តូ ក្លឹបគីសែ មានរិទ្ធ ៕

អ្នកប្រដាល់ ផាន់ គ្រាន់(ឆ្វេង) និង អ្នកប្រដាល់ថៃ Cheang Kai

អ្នកប្រដាល់ ម៉ន ភីរម្យ (ឆ្វេង)និង អ្នកប្រដាល់ថៃ Khum Lek


Viewing all articles
Browse latest Browse all 4895

Trending Articles