Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

គ្មានអ្វីជាឧបសគ្គឡើយសម្រាប់ Barcelona ពេលជួប Man City យប់នេះ

$
0
0

ក្រុងបាសេឡូណា៖ ក្រុមមេឃខៀវ Manchester City នឹងមិនអាច រារាំងក្រុមម្ចាស់ផ្ទះ FC Barcelona ឲ្យឡើង ទៅវគ្គ៨ក្រុមបានឡើយ ក្រោយបញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមក្នុង UEFA Champions League នាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅទឹកដី ប្រទេសអេស្ប៉ាញ ។

ក្រុមដែលបានហាលអាវក្រោមថ្វីជើងរបស់ Atletico Madrid កាលពីរដូវកាលមុន FC Barcelona ពុំមានកីឡាករសំ ខាន់ណាមួយរងរបួសឡើយ ជាពិសេសប្រជុំជើងខ្លាំងទាំង៣ Neymar, Luis Suarez និង Lionel Messi ខណៈដែល Yaya Toure អាចចូលវិញបានហើយ ក្រោយពីខកខាន ក្នុងជើងទី១ លទ្ធផលចាញ់ ២-១ ក្នុងក្រុម Man City ដោយសារតែជាប់បម្រាម ដោយរំពឹងថា នឹងសហការជាមួយនឹង មិត្តរួមក្រុម Samir Nasri, James Milner, Eden Dzeko, David Silva និង Sergio Aguero ។

កាលពីជើងទី១ ក្រុមម្ចាស់ជើងឯក Premier League រដូវកាលមុន១នេះបានរបូត២គ្រាប់ក្នុងទឹកដីនៃកីឡដ្ឋាន Etihad និងអាចស៊ុតបញ្ចូលទី គេវិញបាន ១គ្រាប់ដែរ ដែលនេះសរបញ្ជាក់ឲ្យឃើញថា ក្រុមរបស់លោក Manuel Pellegrini មានសង្ឃឹមតិចណាស់អាចទម្លាក់ Barcelona បានបើទោះបីជា លទ្ធផលស្មើក៏ដោយ តែបើចង់ឡើងត្រូវរក ឲ្យបានយ៉ាងណាស់ ក៏លទ្ធផល ២-០ ឡើងទៅផងដែរ តែលទ្ធផលនេះ ពិតជាមិនអាចទេ ខណៈដែល Barcelona លេងរឹងមាំខ្លាំងណាស់ ក្នុងទឹកដីទាំងប្រព័ន្ធការពារដ៏រឹងមាំ និងខ្សែការពារមុតស្រួច ថែមទៀត ។

ប្រវត្តិជួបគ្នា៣លើកចុងក្រោយនេះ Barcelona លេងឈ្នះក្រុម Man City តែរហូតជាមួយនឹង លទ្ធផលផ្លូវការ ២-០ និង ២-១ ចំនួន២ដង ក្រៅពី Man City ក៏ធ្លាប់ប្រកួតឈ្នះ២ដងដែរក្នុងមិត្តភាពអន្តរជាតិគឺ ១-០ និង ២-០ កាលពីឆ្នាំ២០០៣ និង២០០៩ ដែលការជួបគ្នាលើកនេះ ក៏ដូចនឹងឆ្នាំទៅផងដែរ គឺស្ថិតក្នុងវគ្គ ១៦ក្រុមនេះដូចគ្នា ដោយ លទ្ធផលទាំង២ ជើងគឺ Barcelona ៤ និង Man City ១ ។

ក្រៅពីជំនួបដ៏សំខាន់យប់នេះទៅ ក្រុមដែលកំពុងកាន់កាប់ តំណែងកំពូលតារាង La Liga អ្នកមានបុណ្យក៏ត្រូវត្រៀមជើងជួបក្រុម Real Madrid នារាត្រីអាទិត្យចុងសប្តាហ៍នេះ ដែលត្រូវបានគេប្រសិទ្ធនាមថា ជំនួប El Clasico នៃ La Liga ប្រចាំសប្តាហ៍ទី២៨ ៕

រូបភាពកាលពី Barcelona ឈ្នះ Man City ២-១ ក្នុងជើងទី១

Aguero ព្យាយាមបណ្តើរបាល់គេចចេញពីខ្សែការពារ Barcelona


Viewing all articles
Browse latest Browse all 4895