ក្រុងប៉ារីស៖ លទ្ធផល ៣-០ បែបនេះវាដូចជាធ្ងន់ធ្ងរខ្លាំង ណាស់សម្រាប់ក្រុមកាំភ្លើងធំ Arsenal ដើម្បីឈ្នះបានកៅអី១ ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League ពេលជួបក្រុមម្ចាស់ផ្ទះ AS Monaco នាម៉ោង ២:៤៥ នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដើម្បីបញ្ចប់ជើងទី២នៃវគ្គ១៦ក្រុម ។
វាដូចជាយ៉ាប់ខ្លាំងណាស់ហើយសម្រាប់គ្រូបង្វឹកជន ជាតិបារាំងដូចគ្នា Arsene Wenger ដើម្បីជួយស្រោចស្រង់ Arsenal យប់នេះនៅទឹកដីក្រៅផ្ទះ ខណៈដែលធ្វេសប្រហែសនៅទឹកដីខ្លួនឯងរបូតដល់ទៅ៣គ្រាប់ និងអាចស៊ុតបញ្ចូលទីគេវិញត្រឹម១គ្រាប់ប៉ុណ្ណោះជាមួយនឹងលទ្ធផលផ្លូវការ ៣-១ ដែលរុញច្រាន Arsenal ឈានដល់ក្បែរមាត់ ជ្រោះ និងត្រូវរកឲ្យបាន ៣-០ ដាច់ខាត តែបើមានគ្រាប់របូតទៀតនោះ រឺតតែដាច់ឆ្ងាយហើយ ។
Arsenal ធ្វើបានយ៉ាងល្អកាលលេងក្នុងវគ្គជម្រុះនៃ ពូល D ដោយបានជាប់លេខ២ បន្ទាប់ពីក្រុមអាល្លឺម៉ង់ Borussia Dortmund និងខ្លាំងមែនទែនពេលលេងនៅ Premier League ដោយបានបំបាក់គូប្រកួតតែរហូតមក និងឈរនៅលេខ៣បណ្តោះអាសន្នផងដែរ ។ ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ បើ Arsenal ស៊ីត្រឹមតែ ២-០ ក៏ហាលអាវដែរ បើទោះ បីជាមានគ្រាប់បាល់ទាំងពីរជើងស្មើគ្នា ៣-៣ តែ Arsenal របូតក្នុងផ្ទះច្រើនជាងរហូតដល់ទៅ៣គ្រាប់ ។
នាយប់នេះដែរ ក្រុមរងជើងឯកឆ្នាំទៅ Atletico Madrid របស់អេស្ប៉ាញត្រូវស្វាគមន៍ក្រុមភ្ញៀវ Bayer Leverkusen នៅក្រោយពេលដែលបាន របូត១គ្រាប់នៅទឹកដីអាល្លឹម៉ង់កាលពីជើងទី១ដែលវាក៏ ជាសញ្ញាមួយ ឬក៏ចំណុចដែលត្រូវធ្វើ ឲ្យ At.Madrid តស៊ូស្វិតស្វាញខ្លាំងឡើងផងដែរ តែនៅតែមានសង្ឃឹមច្រើនឡើងទៅវគ្គ៨ក្រុម ដោយសារជាកីឡាករ លេងស៊ីសង្វាក់គ្នា និងស្ថិតក្នុងទឹកដីទៀត ៕