Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រកឃើញជើងខ្លាំង ៤រូប ដណ្ដើមបាន កៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រ នៃខ្សែក្រវាត់ Black Panther

$
0
0

ភ្នំពេញ៖ប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្ដើមខ្សែក្រវាត់ ស្រាបៀរ Black Panther ដែលជាយុទ្ធនាការ លើកទី២ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ដើម្បីផ្សព្វផ្សាយអំពី ដំណើរឆ្ពោះទៅ ការត្រៀមធ្វើជា ម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ គឺបានបញ្ចប់ការប្រកួត ជម្រុះតាមពូលនីមួយៗហើយ ហើយក៏រកឃើញជើងខ្លាំងទាំង ៤រូប ដែលត្រូវឡើងទៅប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ១/២) ផងដែរ គឺមានកីឡាករ ទេស សំខាន់, តក់ សោភ័ណ្ឌ, ឈិន ក្វាន់ង៉ុយ និងកីឡាករ ហ៊ឹម សារ៉ាន់ ។

លោក យឺន ពន្លក ជំនួយការលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអ្នករៀបចំ ព្រឹត្តិការណ៍ខាងលើ បានថ្លែងឲ្យដឹងថា នៅក្នុងឱកាសបុណ្យទន្លេ លើកទី១ ដែលធ្វើឡើង នៅខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅថ្មីៗនេះ លោកក៏បានរៀបចំកម្មវិធី ប្រដាល់ដណ្ដើមខ្សែក្រវាត់ Black Panther បញ្ចប់វគ្គជម្រុះ តាមពូលតែម្ដង ខណៈការប្រកួត ជម្រុះលើកទី ១នោះ គឺធ្វើឡើងនៅខេត្តកណ្ដាល និងលើកទី២ ធ្វើឡើងនៅ ខេត្តព្រះសីហនុ ។

លោកបានបន្ដថា ជាលទ្ធផលក្នុងការប្រកួតនោះ ពូលA កីឡាករ តក់ សោភ័ណ្ឌ សិស្សគុនក្លឹបអេភូថងកីឡា ប្រកួតឈ្នះពិន្ទុ លើកីឡាករ ធី តុងហ៊ី មកពីក្លឹបសាលវ័ន្ដកីឡា និងកីឡាករ ទេស សំខាន់ មកពីក្លឹបកងពលលេខ៧០ បានផ្ដួលកីឡាករ ពេជ្រ ប៊ុនធឿន សិស្សគុនក្លឹបពន្លឺសាមគ្គី ឲ្យសន្លប់ក្នុងទឹកទី៤ ។ រីពូលB កីឡាករ ឈិន ក្វាន់ង៉ុយ មកពីក្លឹបម្កុដរាជសីហ៍ ផ្ដួលកីឡាករ ប្រាក់ ចាន់ស៊ីន ដោយប្រើជង្គង់ ឲ្យសន្លប់ក្នុងទឹកទី២ និងកីឡាករ ហ៊ឹម សារ៉ាន់ សិស្សគុនក្លឹបក្រសួងការពារជាតិ ក៏បានផ្ដួលឲ្យកីឡាករ នេន វណ្ណា ឲ្យសន្លប់ធំត្រឹមទឹកទី១ផងដែរ ។

លោកបានបញ្ជាក់ថា «ក្រោយឆ្លងកាត់ការប្រកួត ដ៏ស្វិតស្វាញ អស់រយៈពេល ៣លើកកន្លងមក មកដល់ពេលនេះ យើងបានរកឃើញកីឡាករទាំង  ៤រូប ដែលត្រៀមឡើង ប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ក្នុងនោះមានពូលA កីឡាករ ទេស សំខាន់ ៣ប្រកួត ឈ្នះទាំង៣ រកបាន ៩ពិន្ទុ ឯ តក់ សោភ័ណ្ឌ ៣ប្រកួត ឈ្នះ២ និងចាញ់១ រកបាន ៧ពិន្ទុ ។ ពូលB កីឡាករ ឈិន ក្វាន់ង៉ុយ ៣ប្រកួត ឈ្នះទាំង៣ រកបាន ៩ពិន្ទុ រីឯកីឡាករ ហ៊ឹម សារ៉ាន់ ៣ប្រកួត ឈ្នះ២ និងចាញ់១ រកបាន ៧ពិន្ទុ ហើយពួកគេទាំង ៤នាក់ នឹងធ្វើការប្រកួតខ្វែងពូល ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៥ខាងមុខ» ៕


Viewing all articles
Browse latest Browse all 4895

Trending Articles