ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី១ ឆ្នាំ២០១៥ ដែលប្រារព្ធ ធ្វើឡើងនៅទឹកដីខេត្តក្រចេះបានបញ្ចប់ជាផ្លូវការហើយនាយប់នេះ ខណៈដែល៨ប្រភេទកីឡាដែលដាក់ឲ្យដាក់ឲ្យចូលរួមលេងនាឱកាសនោះទទួលបានការគាំទ្រខ្លាំងពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ការប្រារព្ធពិធីដែលមានរយៈពេល៣ថ្ងៃនៅទីរួម ខេត្តក្រចេះតាមបណ្តោយដងទន្លេមេគង្គ នានាថ្ងៃបើកឆាកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥មានប្រភេទកីឡា ហោះហើរដែលមាន ៦ប៉ារ៉ាទ័រ បានចាប់ផ្តើមមុនគេនាវេលាម៉ោង ០៣ និង ៣០ នាទីរៀលនៅលើវាល ខ្សាច់នៃត្រើយម្ខាងទន្លេ មុនពេលកីឡាចំបាប់បុរាណ ខ្មែរគឺចាប់ផ្តើមនាម៉ោង ៧ និង ០០នាទីយប់ នាថ្ងៃដដែលនៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ដោយមានការចូលរួមទស្សនា ក៏ដូចជាចួលរួមលេងយ៉ាងច្រើន កុះករផងដែរនាពេលរាត្រី ជាមួយនឹងការទស្សនាការប្រគុំតន្រ្តី ការតាំងពិព័រណ៍ ការទិញទំនិញផ្សេងៗ និងបណ្តែត ប្រទីបចំនួន៣ទៀតផង ។
បន្ទាប់ពីនោះនៅថ្ងៃទី២ ទី១៤ ខែឆ្នាំដដែល នោះប្រភេទកីឡារត់ប្រណាំងកម្សាន្តសប្បាយ (Fun Run) ដោយមាន២ វិញ្ញាសាគឺរត់រយៈចម្ងាយ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រពីការចូលរួមដោយ កីឡាករមកពីសាលាបឋមសិក្សា និងអនុវិទ្យា ទូទាំងខេត្ត ក្រចេះ បណ្តាខេត្តនានា និងកីឡាករ-កីឡាការិនីមួយចំនួនទៀតទៅ ពីភ្នំពេញធ្វើការចាប់ផ្តើមនៅម៉ោង៧ព្រឹក និងកីឡាករប្រណាំងកង់៤ជុំ ស្មើនឹង៤០គីឡូម៉ែត្រធ្វើការចាប់ ផ្តើមនៅម៉ោង៩ព្រឹក និងបន្តបន្ទាប់ទៀតគឺជាការចាប់ផ្តើម កីឡាករប្រណាំងទូកប្រពៃណី ប្រណាំងកាយ៉ាក-កានូ កីឡាហែលទឹក និងប្រដាល់ក្បាច់គុនបុរាណខ្មែរ ។
អ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើងទៀតនោះ គឺមានការចូលរួមទស្សនាយ៉ាច្រើនខ្លាំងឡើងចំពោះកីឡាលើ អាកាស គឺកីឡាហោះហើរ និងកីឡាហែលទឹកឆ្លងកាត់ទន្លេ ដែលមានជាង១០០០ម៉ែត្រទៅលើវិញ្ញាសាដាក់ឲ្យប្រកួត ចំនួន២គឺហែល២គីឡូម៉ែត្រ (២០០០ម៉ែត្រ) និងហែល១គីឡូម៉ែត្រ (១០០០ម៉ែត្រ)ក្នុងចំណោមកីឡាករ-កីឡាការិនី ២០រូបមកពីរាជធានីភ្នំពេញទាំងអស់ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងឲ្យដឹងថា “ការប្រារព្ធពិធីបុណ្យទន្លេលើកទី១ ឆ្នាំ២០១៥នេះក្រោមកិច្ចសហការ គ្នារវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀងរាល់មួយឆ្នាំម្តងដូចទៅនឹងបុណ្យសមុទ្រផងដែរ ដែលលើកទី២ ឆ្នាំ២០១៦ ខាងមុខនឹងរៀបចំនៅ ទឹកដីខេត្តកំពង់ចាមវិញ ជាមួយនឹងនឹងបុណ្យសមុទ្រនឹងធ្វើឡើងនៅខេត្តកំពត ហើយចំនួនប្រភេទផ្សេងកីឡាករ ក៏អាចនឹងមានការកើនឡើងជានេះទៀតផង” ។
ជាមួយគ្នានោះលោក សរ ចំរ៉ុង អភិបាលខេត្ត ក្រចេះក៏បានថ្លែងឲ្យដឹងដែរថា “កងកម្លាំងសមត្ថកិច្ចប្រមាណ ១២០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិចាប់ពីថ្ងៃទី១១ មីនាមកជាមួយដែលមានអ្នកមក ទស្សនាសម្រាប់ថ្ងៃទី១មានរហូតដល់ទៅជាង៣ម៉ឹននាក់ មុនការអញ្ជើញដល់នៃវត្តមានលោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ សុខ អាន ប្រកាសបើកកម្មវិធីបុណ្យទន្លេ លើកទី១ ឆ្នាំ២០១៥នៅខេត្តក្រចេះជាផ្លូវការនាថ្ងៃទី១៤ មីនា” ៕