ម៉ាទ្បេស៊ី៖ អ្នកលេងក្បាច់គុនចម្រុះកម្ពុជាកីទ្បាករ ចាន់ រតនា បានប្រើក្បាច់កំពូល របស់ខ្លួន ផ្តួលកីទ្បាករ ជើងខ្លាំងហ្វីលីពីន Roman Gonzalez ឲ្យសន្លប់តដៃលែងរួច ត្រឹមទឹកទី ១ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ ONE Championship នៅក្នុងពហុកីឡដ្ឋាន Putra ក្នុងប្រទេសម៉ាឡេស៊ី កាលពីយប់មិញនេះ។
ទោះជាយ៉ាងណាមិញនេះ ក៏ជាជ័យជំនះលើកទី១ របស់កីទ្បាករជើងខ្លាំងកម្ពុជា ចាន់ រតនា ដែលចេញទៅប្រកួត ប្រដាល់ក្នុងទ្រុង នៅឯក្រៅប្រទេស ជាលក្ខណៈអន្តរជាតិ ។ សូមទស្សនាវីដេអូឃ្លីប ដែលបង្ហាញអំពីសកម្មភាព ទំាងស្រុង របស់កីទ្បាករ ចាន់ រតនា ផ្តួលជើងខ្លាំងហ្វីលីពីន Ramon ដូចខាងក្រោមនេះទំាំងអស់គ្នា ៖