Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ពិន័យ Cisse ៧ប្រកួត ពីបទប៉ះទង្គិចគ្នា ជាមួយខ្សែការពាររបស់ Man Utd

$
0
0

ក្រុងឡុងដ៍៖ កីឡាករខ្សែប្រយុទ្ធ Papiss Cisse របស់ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានសហព័ន្ធកីឡាបាល់ ទាត់អង់គ្លេស FA ពិន័យព្យួរជើង៧ប្រកួត ដោយសារតែការប៉ះទង្គិចគ្នា ជាមួយនឹងកីឡាករខ្សែការពារ Jonny Evans របស់ Manchester United កាលពីរាត្រីម្សិលមិញនេះនៅ Premier League ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា ការសម្រេចព្យួរការប្រកួត រយៈពេលយូរនេះដែរ ត្រូវបានធ្វើឡើងនៅពេល ដែលបានរកឃើញថា តារាបាល់ទាត់វ័យ២៩ឆ្នាំ Cisse បានបង្កជម្លោះពេលកំពុងប្រកួត ដោយចេតនាជាមួយនឹងខ្សែការពារ ក្លឹបបិសាច ជាមួយនឹងលទ្ធផលបញ្ចប់ផ្លូវការ Man Utd បានឈ្នះម្ចាស់ផ្ទះ Newcastle ១-០ ទាំងត្រដាបត្រដួស នៅនាទីចុងម៉ោងនោះ ។

តែយ៉ាងណាក៏ដោយ កីឡាករជនជាតិសេនីហ្គាល់ Cisse ក៏បានចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាការសុំទោសផងដែរ ចំពោះទង្វើរបស់ខ្លួនរួចរាល់ហើយ ខណៈដែលលោក Lee Charnley គ្រូបង្វឹកក្រុមសារិកាព្រៃ ក៏ទទួលយកការដាក់ទោសនេះដែរ ។ ដូចគ្នានោះដែរលោក Gus Puyet គ្រូបង្វឹកក្លឹប Sunderland ក៏ត្រូវបានពិន័យ ១ប្រកួតផងដែរពីបទប៉ះទង្គិចពាក្យសំដីគ្នា ជាមួយនឹងលោក Steve Bruce គ្រូបង្វឹករបស់ក្លឹប Hull City នាពេលអំឡុងប្រកួតបានស្មើលទ្ធផល ១-១ កាលពីរាត្រីថ្ងៃពុធ ខែកុម្ភៈដូចគ្នា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles