Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ហួវៃ បង្ហាញផលិតផលថ្មីៗ នៅ​ពិព័រណ៍​ទូរស័ព្ទ ពិភព​លោក ប្រចាំ​ឆ្នាំ ២០១៥(Video Inside)

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០១៥ ហួវៃ ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្ស ដ៏ធំលំដាប់ថ្នាក់លេខ៣ លើ ពិភពលោកបានដាក់បង្ហាញនូវ ថ្មីៗរបស់ខ្លួន ជាច្រើន ប្រភេទគ្មានគូប្រៀប រូបរាងទាក់ទាញ កំពូលស្តើងកំពូល ស្រាល និងថ្មមហាសែនខ្លាំងប្រើបានយូរ នៅឯសន្និសីទកាសែត ក្នុងពិព័រណ៍ទូរស័ព្ទ ពិភពលោក ប្រចាំឆ្នាំ២០១៥ នាទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ។

ផលិតផលថ្មីទាំងនេះរួមមាន នាឡិកាបំបែកឯកទគ្គកម្មពិភពលោក Huawei Smart Watch (World’s First Smart watch) ថេបប្លេតកូនកាត់ស្មាតហ្វូន Huawei X2 នាឡិកាពាក់ដៃ Talk Band B2 និងកាសស្តាប់ដ៏កាលីប Talk Band N1 ជាមួយគោលគំនិត “ សុបិនជាកត្តាជំរុញនូវគំនិតច្នៃប្រឌិតថ្មី ” ។

លោក រីឆាត យូ (Richard Yu) នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកក្រុមអាជីវកម្មសម្រាប់អតិថិជន របស់ក្រុមហ៊ុន ហួវៃ មានប្រសាសន៍ថា  “ការដាក់បង្ហាញផលិតផលថ្មីៗនៅថ្ងៃនេះគឺជាការបង្ហាញនូវការតាំងចិត្ត ដ៏មោះមុតដើម្បីជំរុញ នូវគំនិតច្នៃប្រឌិតថ្មីៗ និងបង្កើតផលិតផល ដែលនឹង លើកកម្ពស់លើ វិស័យអេកូស៊ីសស្ទែម» ។

លោកបានបន្ថែមថា ផលិតផល និង ឧបករណ៍ ថ្មីៗទាំងនេះនឹងបំពេញនូវតម្រូវការដ៏សំខាន់បំផុតដែលត្រូវនឹង និន្នាការ ក្នុងឧស្សាហកម្ម ផ្នែកស្មាតហ្វូន និងឧបករណ៍ ដែលទាក់ទិននឹងស្មាតហ្វូន ជាមួយនឹងចំណុចខ្លាំងលើ ផ្នែក  បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដ៏ធំជាងគេ ចំនួន16 កន្លែងនៅទូទាំងពិភពលោក ដែលកត្តានេះហើយនឹងអាចនាំអោយក្រុមហ៊ុន HUAWEI  ផ្នែកក្រុមអាជីវកម្ម សម្រាប់អតិថិជន នឹងក្លាយជាក្រុមហ៊ុន ឈានមុខគេ លើពិភពលោកនាពេល អនាគតដ៏ខ្លីនេះ។

នាឡិកាដ៏ឆ្លាតវៃពិតៗដំបូងគេលើពិភពលោក ជាមួយការរចនាដ៏ទាក់ទាញ និងប្រណីតភាពឥតខ្ចោះនាឡិកា ដែលជា ផលិតផលដ៏ថ្មី ស្រឡាងរបស់ក្រុមហ៊ុន HUAWEI បានផលិតឡើងដោយមានអេក្រង់តូចតែខ្លឹម ទំហំ 1.4 អ៊ីញ បែប AMOLED ការពារឆ្កូត មិនចូលទឹកមុខកាត់នាឡិកាទំហំ 42 មីលីម៉ែត្រការរចនាដ៏ទាក់ទាញ កាលីបសម្រាប់អ្នកលេង ខ្លួនដោយប្រើនាឡិកាថ្លៃ និងរាងទាក់ទាញ ជាពិសេសនាឡិកានេះសម្រាប់អ្នកមាន ឋានៈខ្ពស់ក្នុងសង្គម ស៊ីវិល័យ និង អ្នកលេងម៉ូត ។

នាឡិកា HUAWEI បំពាក់ប្រព័ន្ធដំណើរការ Android និងបច្ចេកវិទ្យាត្រួតពិនិត្យសុខភាពងាយៗ ឆែកនិងតាមដាន ចង្វាក់បេះដូង 6-Axis sensor, barometer sensor, touch motor, និង មានឧបករណ៍បំពងសំឡេងភ្ជាប់ ជាមួយ ។  នាឡិកានេះ អាចដំណើរស៊ីគ្នា ឬតភ្ជាប់គ្នា ជាមួយនឹងស្មាតហ្វូនដែល ប្រព័ន្ធប្រតិបត្តិការ Android 4.3 ឬខ្ពស់ជាង ដែលអាចដោយអ្នកប្រើប្រាស់ទទួល សារខ្លីៗ  អ៊ីម៉ែល  ឆែកមើលកាលវិភាគ  Applications ការខល  និងទទួល ទូរស័ព្ទ ។ មុខងារ 6-Axis sensor ក៏នឹងអាចដឹងដោយស្វ័យប្រវត្តិ ជាមួយកាយវិការ ការវាស់វែង សកម្មភាពកីឡា ផ្សេងៗ ដែលមាននៅក្នុងកម្មវិធីដូចជា ការដើរ ការរត់ ហាត់ប្រាណ ការឡើងភ្នំ ការធាក់កង់ ហាត់ប្រាណ ។

ជាងនេះទៅទៀត នាឡិកានេះបំពាក់នូវអេក្រង់ដ៏ភ្លឺចែងចាំងកម្រិត 400x400 ភិចសែល ក្នុងកម្រិត 286 ppi និងពន្លឺ ធៀបនឹងងងឹតកម្រិត 1,000: 1 ។ នាឡិកា  HUAWEI គឺជានាឡិកាបែប Android ដ៏វៃឆ្លាត និងដំបូង បំផុតលើពិភព លោក ជាពិសេសអេក្រង់ បំពាក់នូវឡេនគ្រីស្តាល sapphire អាចប៉ះ និង បញ្ជាដោយងាយ ស្រួលដោយដៃ ឬដោយ ស្រោមដៃ ដែលផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែប និងងាយស្រួល ក្នុងការប្រើប្រាស់ គ្រប់កាលៈទេសៈ ។

កំពូលថេបប្លេតកូនកាត់ស្មាតហ្វូន HUAWEI X2 ជាមួយនឹងល្បឿន Ultra-Octa 64 bit LTE Cate6 4G Huawei X2 គឺជាថេបប្លេតដ៏ស្តើងបំផុតបំបែក ឯកទគ្គកម្មលើពិភពលោក កម្រាស់ត្រឹមតែ 7.28 មីលីម៉ែត្រ និងអេក្រង់ ៧ អ៊ីញ ultra 1200 x 1920 HD IPS ជាមួយនឹងតួស្រោបលោហៈធាតុដែលមើលទៅជាទម្រង់ក្លាស៊ីក និងស័ក្តិសម សម្រាប់ អ្នកជំនួញព្រមទាំងការរចនាទាក់ទាញ ឥតខ្ចោះដោយគ្មានព្រំដែន អេក្រង់ធំតែតួមិនធំហួសងាយ ស្រួលកាន់ដោយ ប្រើដៃតែមួយ ពោលគឺ Huawei X2 បំពេញរាល់តម្រូវការ មិនថាតែជាទូរស័ព្ទ គឺថែមទាំង ជាថេបប្លេត ឧបករណ៍ បង្ហាញទិស ឬទីតាំង ថ្មសាកថែម តជាបណ្តាញ អ៊ីនធើណេត កាមេរ៉ាមានលក្ខណៈ អាជីព តភ្ចាប់បណ្តាញសង្គម និងភ្ជាប់ទំនាក់ទំនងបទពិសោធន៍ពីគ្នាទៅវិញទៅមកនៅជុំវិញពិភពលោក ។


បើនិយាយពីល្បឿនអង្គប្រតិបត្តិការវិញ គឺលឿនដូចព្យុះជាមួយនឹង CPU 2.0GHz Kirin 930 ultra-octa ដែលអាច ដោនឡូតឯកសារ និងប្រើអ៊ីនធើណេតលឿនបំផុតកម្រិត 4G LTE Cat 6 ជាមួយនឹងល្បឿន 300 Mbps ជាមួយថាម ពលថ្មទំហំ 5000 mAh ដែលជាទំហំ និងថាមពលថ្មប្រើបានយូរបំផុត លើពិភពលោកបើធៀប ស្មាតហ្វូន ឬ ថេបប្លេត ម៉ាកដទៃផ្សេងៗ ។

ជាពិសេស បើនិយាយពីកាមេរ៉ាវិញ គឺម៉ាអ៊ែមដូចនឹងកាមេរ៉ាលក្ខណៈអាជីព ដែលបំពាក់នូវមុខងារទំនើបៗ ដូចជា ថត រូបក្នុងស្ថានភាពពន្លឺខ្សោយ ឬពេញយប់  មុខងារថតរូបលឿនដោយ មិនចាំបាច់បើកអេក្រង់គុណ ភាពរូប កម្រិត អាជីព ដូចប្រភេទ កាមេរ៉ា DSLR  មុខងារថតរូប Selfie ផ្តេកទ្រវែង ជាមួយនឹងឡេនកាមេរ៉ាធំ ទូលាយ ។

Huawei X2 នឹងចេញលក់ពីរប្រភេទ ដោយស៊េរីធម្មតា មានល្បឿន RAM 2GB RAM និងទិន្នន័យអាចផ្ទុក 16 GB ជាមួយនឹងពណ៌ប្រាក់ និងស៊េរីខ្ពស់ RAM 3GB RAM and ទិន្នន័យអាចផ្ទុក 32GB ទាំងពីរស៊េរីនេះអាច ប្រើស៊ីម 2 និងល្បឿន 4G ។

ជម្រើសនាឡិកាដ៏ឆ្លាតវៃថ្មី ដែលជាកាសនិងឧបករណ៍តាមដាន សុខភាពនាឡិកា Talk Band B2 គឺនាឡិកា ជំនាន់ ទី ២ ដែលរចនាតម្រូវអ្នកជំនួញបំពេញតម្រូវការផ្សេងៗ និងប្រើបានជាមួយទូរស័ព្ទ ថ្មប្រើបានយូរ ដែលប្រើបាន 5 ថ្ងៃ អាច និយាយនិងប្រើជាប់ចំនួន 6 ម៉ោង អាចទុកចោល 12 ថ្ងៃ កាសនិងឧបករណ៍តាម ដានសុខភាព ។ នាឡិកា Talk Band B2 ដំណើរកាដោយអង្គប្រតិបត្តិការ Android 4.0 និងមាន 3 ពណ៌ គឺ ខ្មៅស និង មាស ដើម្បីអ្នកប្រើ ប្រាស់ជ្រើសរើស ។

Huawei Talk Band N1 ឧបករណ៍ស្តាប់តន្ត្រី និងតាមដានសកម្មភាពកីឡា Huawei Talk Band N1 គឺកាសស្តាប់ តន្ត្រី ដំបូងបង្អស់លើពិភពលោក ដែលបំពាក់ប្រព័ន្ធស្តេរីអូ Hi-Fi ការបញ្ជូន ឯកសារតាម Bluetooth  ដែលអាចផ្ទុក បទចំរៀង ចំនួន 1,000 បទ  សន្ទនាតាមទូរស័ព្ទដោយ Bluetooth និងតាមដានសកម្មភាពកីឡា ដូចជារាប់ចំនួន ជំហាន ការវាស់វែងចម្ងាយ ការប្រើប្រាស់កាឡូរី ជាមួយនឹងបំពាក់ឧបករណ៍បំពងសំឡេងដ៏ឮច្បាស់ ។

ជាពិសេសទៅទៀត ឧបករណ៍នេះ ក៏អាចបង្ហាញឈ្មោះ ឬ ការហៅចេញ ហៅចូល ជាមួយនឹងការរចនាដ៏ទាក់ ទាញ ឥតខ្ចោះ ប្រែក្លាយពីកាសស្តាប់តន្ត្រីធម្មតាដែលមើលទៅហាក់ដូចជាគ្រឿងលម្អបែបជាគ្រឿងអលង្ការ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles