បន្ទាប់ពីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយការឈ្នះ បានពានរង្វាន់ រហូតដល់ទៅ ៨០រង្វាន់ មិនបានប៉ុន្មានផង ក្រុមហ៊ុន Samsung ក៏ធ្វើឲ្យបណ្តាញសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកកក្រើក ជាថ្មីម្តងទៀត តាមរយៈខ្សែវីដេអូ ផ្សាយពាណិជ្ជកម្ម ដ៏អាថ៌កំបាំង បន្តបន្ទាប់ដែលបង្ហើប ជាមួយសារមួយឃ្លាថា “I am the Next Galaxy” មានន័យជាភាសាខ្មែរថា "ខ្ញុំគឺជា Galaxy បន្ទាប់" ។
ខ្សែវីដេអូទំាងនេះ ពិតជាធ្វើឲ្យសាធារណៈជន ទូទំាងពិភពលោក រួមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជានេះ មានភាពងឿងឆ្ងល់ និងរង់ចាំយ៉ាងអន្ទះសា ចង់ដឹងចង់ឃើញ Samsung Galaxy បន្ទាប់នេះថា ជាប្រភេទទូស័ព្ទអី្វ ។
វីដេអូដែលពោរពេញទៅដោយចម្ងល់នេះ ក៏ត្រូវបាន Post និង Share តៗគ្នានៅលើបណ្តាញសង្គមស្ទើរតែគ្រប់គ្នា ។ មិនត្រឹមតែប៉ុណោ្ណះ គេក៏ឃើញមានវីដេអូនេះនៅលើទំព័រ Facebook របស់កំពូលតារាចម្រៀងដ៏ល្បីកញ្ញា ឱក សុគន្ធកញ្ញា និងតារាសម្តែងដ៏លេចធ្លោកញ្ញា មាន សុនីតា ផងដែរ ។
យើងបានដឹង និងឃើញស្រាប់ហើយថា រាល់កំពូល ឧបករណ៍អេឡិចត្រូនិករបស់ Samsung ចេញមកមួយៗ ពិតជាធ្វើឲ្យ ពិភពលោកកក្រើក និងទទួលបានការគាំទ្រយ៉ាងខ្លាំង លើរូបរាងរចនាយ៉ាង ប្រណិតស្រស់ស្អាត ព្រមទាំងមុខងារប្រើប្រាស់ ប្រកបដោយគុណសម្បត្តិ គ្មានពីរសម្រាប់ជាប្រយោជន៍ និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់ដូចជា កំពូលស្មាតហ្វូន Galaxy Note 4, ថេប្លេត Samsung Galaxy Tab S និងថ្មីៗនេះគឺទូរស័ព្ទកាលីប Samsung Galaxy A ដែលកំពុងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីយុវវ័យទាន់សម័យ ។
Samsung Galaxy បន្ទាប់នេះ ប្រាកដជាអស្ចារ្យ ប៉ុន្តែយើងក៏មិនដឹងថា អស្ចារ្យកម្រិតណានោះដែរ ។
មកដល់ពេលនេះមិនទាន់មានប្រភពព័ត៌មាន ណាចេញមកអះអាង អំពីថ្ងៃដាក់សម្ពោធ Samsung Galaxy បន្ទាប់នេះជាផ្លូវការនៅ ឡើយទេ តែបើតាមប្រភពព័ត៌មានមិនច្បាស់ការបានឲ្យដឹងថា ក្រុមហ៊ុនត្រៀមនឹងបញ្ចេញទូរស័ព្ទស៊េរី Galaxy E និង Galaxy J ។បណ្តាអ្នកលេងបណ្តាញទំនាក់ទំនងសង្គម Facebook មួយចំនួនសង្ស័យថា វាជា Samsung Galaxy S6 ។ ហើយបើតាមព័ត៌មានរបស់ គេហទំព័រ www.cnet.com បានឲ្យដឹងដែរថា Samsung Galaxy S6 នឹងបង្ហាញខ្លួនជាផ្លូវការក្នុងសមាជទូរស័ព្ទពិភពលោក World Mobile Congress នៅថ្ងៃទី០១ ខែមីនាសប្តាហ៍ក្រោយ ។ ដូច្នេះមានតែរង់ចាំមើលទំាងអស់គ្នា ថាតើមានអី្វភ្ញាក់ផ្អើលពី Samsung នៅថ្ងៃទី០១ ខែមីនា ឆ្នាំឆាប់ៗខាងមុខនេះ ៕