Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Chelsea ប្តឹងទៅ FA ជុំវិញ​ការ​ពិន័យ​កាត​ក្រហម Matic

$
0
0

ក្រុងឡុងដ៍៖ ក្រុមតោខៀវ Chelsea បានប្តឹងសហព័ន្ធ បាល់ទាត់អង់គ្លេស FA ជំទាស់ទៅនឹងការ ពិន័យកាតក្រហម កីឡាករខ្សែបម្រើប្រយុទ្ធ ជនជាតិស៊ែប៊ី Nemanja Matic នៅពេលអំឡុង ប្រកួតបានស្មើលទ្ធផល ១-១ ទល់នឹងក្រុម ភ្ញៀវ Burnley កាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍មុននៅ Premier League ប្រចាំសប្តាហ៍ទី២៦ ។

ហេតុការណ៍ពិន័យកាតក្រហម តារាវ័យ ២៦ឆ្នាំ ដោយសារតែ Matic បានប្រើជើងឈូស កីឡាករខ្សែប្រយុទ្ធ Barnes ឲ្យដួល ក្រោយពេលដែល បានប៉ះទង្គិចគ្នា ជាមួយនឹងខ្សែប្រយុទ្ធ Clarets ម្តងរួចមកហើយនោះ ក្នុងអំឡុងពេលការប្រកួត ទាំងស្រុងបានកំពុងតែ ក្តៅគគុកនៅលើទីលាន Stamford Bridge ដែលធ្វើឲ្យ Matic មិនអាចនឹងចូលលេងបានទេ ពេល Chelsea ប៉ះជាមួយនឹង ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ និងបន្តមិនអាចចូលលេង បានពេលជួបក្រុម West Ham និង Southampton ប្រសិនបើត្រូវបាន FA ពិត ជាពិន័យ ៣ប្រកួតមែននោះ ។

គ្រូបង្វឹក Chelsea លោក Jose Mourinho បានប្រតិកម្ម ទៅនឹងបញ្ហានេះថា “វាអយុត្តិធម៌ ណាស់សម្រាប់ Matic ។ គាត់ជាមនុស្ស ដ៏ត្រឹមត្រូវម្នាក់ ។ ជាធម្មតាទេ ការលេងបាល់ វាតែងតែប៉ះទង្គិចគ្នា បន្តិចបន្តួច ចៀសមិនផុតឡើយ តែអ្វី ដែលសំខាន់នោះ គឺត្រូវចេះអធ្យាស្រ័យគ្នា ហើយខ្ញុំក៏គិតដែរថា Matic គាត់មានហេតុផលផ្ទាល់ខ្លួន របស់គាត់ចំពោះការ បង្កបញ្ហានេះតាំង ពីការចាប់បោលផ្តួល Carets មកម្ល៉េះ” ។

យ៉ាងណាក៏ដោយ Nemanja Matic ជាកីឡាករសំខាន់ មួយរូបដែល Chelsea មិនអាចខ្វះបានដែលគាត់ បានចូលលេង ២៥ប្រកួតមកហើយ ក្នុងចំណោម ២៦ប្រកួតទាំងអស់នៅ Premier League និង៣៧ប្រកួតទាំងអស់ របស់ក្រុមតោខៀវ សម្រាប់រដូវកាលថ្មីឆ្នាំ ២០១៤-២០១៥នេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles