Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ស្លាកយីហោក្រុមហ៊ុន ដ៏មានតម្លៃថ្លៃទាំង ១០ នៅក្នុងពិភពលោក

$
0
0

បច្ចុប្បន្នមានម៉ាកយីហោ (ស្លាកសញ្ញា) របស់ក្រុមហ៊ុនជាច្រើន ដែលកំពុងធ្វើការប្រកួតប្រជែងគ្នានៅលើទីផ្សារជុំវិញពិភពលោក ហើយសម្រាប់ឆ្នាំ ២០១៤  Interbrand Best Global Brands បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំស្ដីអំពី ម៉ាកយីហោដ៏កំពូលចំនួន ១០ ដែលត្រូវបានគេចាត់ជា ម៉ាកយីហោក្រុមហ៊ុន ដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក។

Photo by LookingTODAY

 

១. ម៉ាកយីហោរបស់ក្រុមហ៊ុន Apple មានតម្លៃ ១៨៨,៨៦ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតទូរស័ព្ទដៃ និងកុំព្យូទ័រដ៏ពេញនិយមបំផុតនៅលើពិភពលោក ដែលបច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានឈរនៅក្នុងលេខរៀងទី ១ ក្នុងចំណោមម៉ាកយីហោដ៏ថ្លៃបំផុតនៅក្នុងពិភពលោក។

២. ម៉ាកយីហោរបស់ក្រុមហ៊ុន Google មានតម្លៃ ១០៧,៤៣ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនអ៊ីនធើណែតយក្ស ឬអាចហៅម៉្យាងទៀតថា ជាក្រុមហ៊ុនម៉ាស៊ីនស្វែងរកព័ត៌ (Search Engine) ដ៏ឈានមុខគេនៅលើពិភពលោករបស់សហរដ្ឋអាមេរិក។

៣. ម៉ាកយីហោរបស់ក្រុមហ៊ុន Coca Cola មានតម្លៃ ៨១,៥៦ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ល្បីល្បាញ និងពេញនិយមបំផុតនៅលើទីផ្សារជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ វាក៏ត្រូវបានគេទទួលស្គាស់ថា ជាក្រុមហ៊ុនដែលមានម៉ាកយីហោដ៏ថ្លៃបំផុតលំដាប់ទី ៣ នៅក្នុងពិភពលោកផងដែរ។ ស្លាកសញ្ញារបស់ក្រុមហ៊ុននេះបានធ្លាក់ចុះពីលេខ១ កាលពីឆ្នាំ ២០១៣ ដោយ Apple ជាអ្នកប្រជែង។

៤. ម៉ាកយីហោរបស់ក្រុមហ៊ុន IBM មានតម្លៃ ៧២,២៤ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតកុំព្យូទ័រ ឈានមុខគេបំផុតនៅក្នុងពិភពលោក ដែលមានគុណសម្បត្តិ និងលក្ខណៈពិសេសរបស់វា ត្រូវបានគេណែនាំឲ្យប្រើនៅក្នុងកុំព្យូទ័រយួរដៃ។

៥. ម៉ាកយីហោរបស់ក្រុមហ៊ុន Microsoft មានតម្លៃ ៦១,១៥ ពាន់លានដុល្លារអាមេរិក
លោក Bill Gates  ជាបុរសម្នាក់បានណែនាំឲ្យយើង ប្រើនូវប្រព័ន្ធប្រតិបត្តិការ Windows នៅក្នុងកុំព្យូទ័រ។ ទន្ទឹមនឹងនេះ Windows  ឬកម្មវិធី Software ដែលគាត់បានបង្កើត និងធ្វើវាទ្បើងត្រូវបានដាក់លក់នៅក្នុងតម្លៃរាប់លានដុល្លារអាមេរិកឯណ្ណោះ។

៦. ម៉ាកយីហោរបស់ក្រុមហ៊ុន General Electric មានតម្លៃ ៤៥,៤៨ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតផលគ្រឿងអគ្គិសនី ដែលនាំមុខគេបំផុតនៅក្នុងពិភពលោក ហើយត្រួវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានម៉ាកយីហោដ៏ថ្លៃបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក។

៧. ម៉ាកយីហោរបស់ក្រុមហ៊ុន Samsung មានតម្លៃ ៤៥,៤៦ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតទូរសព្ទចល័ត កុំព្យូទ័រយួរដៃ ទូរទូស្សន៍ និងផលិតផលអេឡិចត្រូនិកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមហ៊ុននេះ គឺជាគូរប្រកួតប្រជែងទូរស័ព្ទចល័តជាមួយនឹងក្រុមហ៊ុន Apple ។

៨. ម៉ាកយីហោរបស់ក្រុមហ៊ុន Toyota  មានតម្លៃ ៤២,៣៩ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងទំនើបបំផុតរបស់ជប៉ុន ដែលបច្ចុប្បន្ននេះ ម៉ាកយីហោរបស់ក្រុមហ៊ុននេះ ស្ថិតនៅលេខរៀងទី ៨ ក្នុងចំណោមម៉ាកយីហោដ៏មានតម្លៃថ្លៃបំផុតរបស់ពិភពលោក។

៩. ម៉ាកយីហោរបស់ក្រុមហ៊ុន McDonald’s មានតម្លៃ ៤២,២៥ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតម្ហូបអាហារដ៏ធំមួយ ដែលស្ទើរតែទូទាំងប្រទេសនៅលើពិភពលោកទៅហើយ បានទទួលការពេញនិយមគ្រាំទ្រជាមួយនឹងផលិតផលម្ហូមអារហាររបស់ក្រុមហ៊ុននេះយ៉ាងខ្លាំង។

១០. ម៉ាកយីហោរបស់ក្រុមហ៊ុន Mercedes-Benz មានតម្លៃ ៣៤,៣៣ ពាន់លានដុល្លារអាមេរិក
ជាក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត និងទំនើបបំផុតរបស់អាល្លឺម៉ង់ ដែលបច្ចុប្បន្ននេះ កំពុងទទួលបានការពេញនិយមប្រើជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងបណ្ដាលប្រទេសជាច្រើនទៀតទូទាំងពិភពលោក៕


Viewing all articles
Browse latest Browse all 4895

Trending Articles