Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កូតឌីវ័រ ឈ្នះពានជើងឯក​ ប្រចាំទ្វីប អាហ្រ្វិក ក្រោយផ្តួល ហ្គាណា ដោយបាល់ប៉េណាល់ទី (Video Inside)

$
0
0

ក្រុមបាល់ទាត់ជម្រើសជាតិ កូតឌីវ័រ បានគ្រងតំណែងជើងឯក ពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំ២០១៥ជាលើក ទី២របស់ខ្លួន ក្រោយពីផ្តួលគូប្រជែង ហ្គាណា ដោយបាល់ប៉េណាល់ទី ៩-៨ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់មិញនៅទឹកដី ម្ចាស់ផ្ទះ Equatorial Guinea លើកទី៣០ ។

ក្នុងជំនួបដ៏ស្វិតស្វាញ យប់មិញនេះដែរ ក្រុមខ្លាំងដែលសុទ្ធតែ បានលេងក្នុង World Cup 2014 នៅប្រទេសប្រេស៊ីល មិនមានការស៊ុតបញ្ចូលទី គ្នាសូម្បីតែ ១គ្រាប់ ទាំងការប្រកួតពេញម៉ោង ៩០នាទី និងថែម៣០នាទី នៅតែរក្សាលទ្ធផលស្មើ ០-០ ដដែលវាដូចទៅនឹងក្រុម ទាំងពីរប៉ះគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ម្តងដែរកាលពីឆ្នាំ១៩៩២ ដែលមានប្រទេស សេនេហ្គាល់ ធ្វើម្ចាស់ផ្ទះ ហើយកូតឌីវ័រ ដោយបាល់ប៉េណាល់ទី ដូចគ្នា ១១-១០ បន្ទាប់ពីស្មើលទ្ធផល ០-០ ។

ក្នុងការប្រកួតពេញម៉ោង និងនាទី បន្ថែមក្រុមទាំងពីរសុទ្ធតែ មានឱកាស រកគ្រាប់បាល់ដូចគ្នា តែធ្វើមិនបានសម្រេចសោះ ដោយសារតែវគ្គផ្តាច់ ដូច្នេះក្រុមតាំងពីរ សុទ្ធតែ លេងយ៉ាងប្រុងប្រយ័ត្ន ដូចគ្នា និងផ្តោតសំខាន់ ទៅលើប្រព័ន្ធការពារ ដោយមិនអាចបំបែក បានយ៉ាងងាយស្រួលឡើយ ។

តែយ៉ាងណាក៏ដោយ ក្នុងការទាត់បាល់ប៉េណាល់ទី៥គ្រាប់ក្នុង១ក្រុម ក៏ធ្វើបានសម្រេច៣គ្រាប់ និងភ្លាត់ស្នៀត២គ្រាប់ដូចគ្នា  ជាមួយនឹងការទាត់វគ្គទី២ កូតឌីវ័រធ្វើបានសម្រេច ៦គ្រាប់ តែហ្គាណា វិញធ្វើសម្រេចបានតែ៥គ្រាប់ប៉ុណ្ណោះគួរឲ្យស្តាយ ដែលជាការបរាជ័យ លើកទី២ ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់គ្រូបង្វឹក Ivram Grant ចាប់តាំងពីលើកទី១នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០០៨ ពេលដឹកនាំ Chelsea ចាញ់ក្រុមអង់គ្លេសដូចគ្នា Manchester United ។

ដូច្នេះរកឃើញ៤ក្រុមហើយ មានក្រុមជម្រើសជាតិអូស្ត្រាលី តំណាងឲ្យទ្វីបអាស៊ី កូតឌីវ័រតំណាងឲ្យទ្វីបអាហ្រ្វិក អាល្លឺម៉ង់ ម្ចាស់ពាន World Cup 2014 និងម្ចាស់ផ្ទះរុស្ស៊ីដែលត្រូវឡើង ទៅឈរនៅចាំមុន នៃការប្រកួតពានរង្វាន់អន្តរទ្វីប FIFA Confederations Cup ឆ្នាំ២០១៧ មុនព្រឹត្តិការណ៍ World Cup 2018 មួយឆ្នាំនៅទីនេះ ខណៈដែលពានរង្វាន់ប្រចាំទ្វីបអាម៉េរិក Copa America នឹងធ្វើឡើងនៅ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ នៅប្រទេសឈីលី និងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០១៦ នៅប្រទេសបារាំងខាងមុខ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles