Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តើ Real អាចសងសឹក A.Madrid ក្រៅទឹកដី បានទេយប់នេះ? (Video Inside)

$
0
0

អេស្ប៉ាញ៖ នៅវេលាម៉ោង ១០:០០ នាទីយប់នេះ ក្លឹបបាល់ទាត់លំដាប់កំពូលៗ អេស្ប៉ាញ ២ក្រុម នឹងត្រូវប៉ះគ្នា ជាលើកទី២ ក្នុងការប្រកួត ក្របខណ្ឌ La Liga ដែលជាការជួបគ្នា រវាងក្រុមម្ចាស់ផ្ទះ Atletico Madrid និងស្ដេចសរ Real Madrid ខណៈជំនួបជើងទី១ Real Madrid បានរបូត ៣ពិន្ទុរួចទៅហើយ នៅក្នុងទឹកដីខ្លួនឯង ។

កាលពីជើងទី១ Atletico Madrid បានឆក់ឱកាសវាយ បំបាក់ក្រុមម្ចាស់ពានរង្វាន់ FIFA Club World Cup ឆ្នាំ២០១៤ ស្ដេចសរ Real Madrid ក្រៅទឹកដីក្នុងលទ្ធផលបច្ចេកទេស ២-១ ។ ការបរាជ័យនោះ បានធ្វើឲ្យអ្នកគាំទ្រខឹងសម្បារជាខ្លាំង ចំពោះក្លឹបអ្នកមានទ្រព្យសម្បត្តិ ច្រើនជាងគេប្រចាំឆ្នាំ២០១៥ ប៉ុន្ដែលោក Carlo Ancelotti បានអះអាងថា នឹងនាំលទ្ធផលល្អមកវិញ សម្រាប់ជំនួបជើងទី២ ។ ចាំមើលតើ Carlo Ancelotti នឹងប្រើយុទ្ធសាស្ដ្រអ្វី ដើម្បីសងសឹកក្រុមម្ចាស់ផ្ទះ Atletico Madrid វិញនោះ?

យ៉ាងណាក្ដីបច្ចុប្បន្ន ក្រោយឆ្លងការប្រកួតសន្សំពិន្ទុ ២១ប្រកួតកន្លងមក Real Madrid កំពុងតែក្ដោបក្ដាប់ តំណែងកំពូលតារាង បណ្ដោះអាសន្ន ខណៈក្រុម Atletico Madrid ក៏កំពុងប្រដេញ តាមពីក្រោយក្លឹបអ្នកមាន លុយនេះដែរ ។ សម្រាប់ ២១ប្រកួតរបស់ Real Madrid គឺឈ្នះ ១៨ប្រកួត និងចាញ់ ៣ប្រកួត មិនធ្លាប់ស្មើ រកបាន ៥៤ពិន្ទុឯណោះ រីឯក្រុម Atletico Madrid ឆ្លងកាត់ការប្រកួតស្មើគ្នា ទើបរកបាន ៤៧ពិន្ទុប៉ុណ្ណោះ ក្នុងនោះឈ្នះ១៥ ចាញ់៤ និងស្មើ ២ប្រកួត ។

គួរបញ្ជាក់ថា ឆ្លងកាត់ការជួបប្រកួត ជាមួយគ្នាចំនួន ៥លើកចុងក្រោយ Atletico Madrid មិនធ្លាប់ស្គាល់ពាក្យថាចាញ់ ក្រោមថ្វីជើងក្រុមស្ដេចសរ Real Madrid ឡើយ ក្នុងនោះធ្លាប់ឈ្នះ ៣ប្រកួត និងស្មើ ២ប្រកួត ប៉ុន្ដែនិយាយពីប្រវត្តជួបគ្នាសរុប ៤៩លើក Atletico Madrid ធ្លាប់ឈ្នះ ៧ប្រកួតប៉ុណ្ណោះ និងស្មើគ្នា ១២ប្រកួត ក្រៅពីនេះ Real Madrid ជាអ្នកឈ្នះ ពោលគឺឈ្នះសរុប ៣០ប្រកួត ចុះយប់នេះ តើក្រុមណា នឹងបន្ដត្រាឈ្នះរបស់ខ្លួននោះ?


Viewing all articles
Browse latest Browse all 4895

Trending Articles