Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សេតវិមាន តែងតាំង CIO ថ្មី មក​ពី Microsoft និង VMWare

$
0
0

អាម៉េរិក៖ សេតវិមាន បានប្រកាសនៅលើប្លក់របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះថា លោក Tony Scott  អតីតប្រធានព័ត៌មានវិទ្យា និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន VMWare Inc ត្រូវបានជ្រើសតាំងជាប្រធាន ព័ត៌មានវិទ្យា US នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥។

តំណែងមួយនេះ ដើមឡើយត្រូវបានលោក Steven VanRoekel ជាអ្នកកាន់កាប់ ប៉ុន្តែក្រោយមក លោក  Steven VanRoekel បានលាឈប់ដោយត្រូវទៅចូលរួមជាមួយនឹងយុទ្ធធនាការប្រចាំជំងឺ Ebola ហើយក៏បានជ្រើសរើស លោក  Lisa Schlosser ឲ្យឡើងកាន់តំណែងស្ដីទី ទើបតែពេលនេះ សេតវិមានបានសម្រេចជ្រើសតាំងលោក Tony Scott ឲ្យឡើងកាន់តំណែងពេញសិទ្ធិតែម្ដង។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា លោក Tony Scott នឹងត្រូវគ្រប់គ្រងផ្នែក IT ទាំងអស់នៅ ក្នុងរដ្ឋាភិបាលអាមេរិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានផ្សេងទៅកាន់សេតវិមាន។

គួរបញ្ជាក់ផងដែរថា Tony Scott ជាបុគ្គលមួយរូបដែលបម្រើការងារផ្នែក IT អស់រយៈពេលជាច្រើន ឆ្នាំដោយនៅមុន នេះលោកជាប្រធាន IT នៅក្នុងក្រុមហ៊ុន Microsoft ក្រោយមកក៏ចូលបម្រើការងារ នៅក្នុងក្រុមហ៊ុន VMWare Inc៕


Viewing all articles
Browse latest Browse all 4895

Trending Articles