ក្រុងម៉ាឌ្រីដ៖ ក្រុមខ្លាំងស្តេចស Real Madrid កាន់កាប់តំណែង កំពូលតារាង La Liga ជាប់ ក្រោយពេលបន្ថែម ៣ពិន្ទុ យប់មិញទៀត តាមរយៈ យកឈ្នះក្រុមភ្ញៀវ Sevilla ២-១ ក្នុងសប្តាហ៍ទី២១ ជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu ។
ក្នុងជំនួបដ៏ស្វិតស្វាញនៅលើទីលាន ក្រុមរបស់លោក Carlo Ancelotti បានចាប់ផ្តើម ដាក់សម្ពាធ ទៅលើក្រុមភ្ញៀវ Sevilla និងបានរកបាន ២គ្រាប់ភ្លាមៗ ត្រឹមវគ្គទី១ ដំបូងនៅនាទី១២ និង៣៦ ពីការធ្វើបានដោយ កីឡាករខ្សែបម្រើជន ជតិកូឡុំប៊ី James Rodriguez និងមិត្តរួមក្រុម Jese Rodriguez នៅមុនពេល Iago Aspas បានជួយឲ្យម្ចាស់ជើង ឯកពាន Europa League រដូវកាលមុន Sevilla រកបាន ១គ្រាប់វិញនៅនាទី៨០ តែយ៉ាងណាក៏ដោយ វាយឺតពេលបាត់ ទៅហើយ ។
ក្នុងការទទួលបាន ៣ពិន្ទុស្រស់ៗនេះ បានធ្វើឲ្យ ម្ចាស់ជើងឯកពាន Champions និង Copa del Rey រដូវកាលមុនមួយនេះ ទទួលបាន ៥៤ពិន្ទុ ខណៈដែលក្រុម រងជើងឯក ឆ្នាំទៅ FC Barcelona តាមពីក្រោយមានតែ ៥០ពិន្ទុប៉ុណ្ណោះ និង ក្រុមការពារតំណែងជើងឯក Atletico Madrid កំពុងឈរនៅលេខ៣ ដែលរឹតតែធ្វើឲ្យ ក្រុមស្តេចស មិនទាន់ផុតទុក្ខនោះទេ រួមជាមួយនឹងមិនអាច ធ្វេសប្រហែស ជាដាច់ខាតក្នុង ១៧ប្រកួត ទៅមុខទៀត ប្រសិនបើចង់ឈ្នះពាន La Liga នាឆ្នាំ នេះមែននោះ ។
Real Madrid ត្រូវត្រៀមជើងដើម្បី ជួបប្រកួតជាមួយនឹង ក្រុមម្ចាស់ផ្ទះ Schalke 04 របស់អាល្លឹម៉ង់ នារាត្រីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៥ ខាងមុខក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃ Champions League ក្នុងជើងទី១ ដោយពុំមានកីឡាករ James Rodriguez និងខ្សែការពារ Sergio Ramos ដោយសារតែបញ្ហា របួសពេលឈ្នះ Sevilla ២-១ យប់មិញនេះ ៕