អាម៉េរិក៖ បណ្ដាញទំនាក់ទំនងសង្គម Facebook បាន បង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ ឆ្នាំ២០១៤ ដោយ ទទួលបានប្រាក់ចំណេញ៧០១លានដុល្លារអាម៉េរិក កើនឡើង ៣៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអង់គ្លេស BBC ។
យោងតាមសេចក្ដីប្រកាសរបស់ Facebook បានឲ្យដឹងថា ប្រាក់ចំណូលបានមកពី ការលក់ទំព័រពាណិជ្ជកម្ម កើនឡើង ៥៣ភាគរយ ស្មើនឹង ៣,៥៩ពាន់លានដុល្លារអាម៉េរិក ក្នុងនោះមាន ៧០ភាគរយ បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទដៃ ព្រមជាមួយគ្នានោះ Facebook ក៏បានបញ្ជាក់ថា មានអ្នកអនឡាញ ១,៣៩ពាន់លាននាក់ ជារៀងរាល់ខែ ដោយបានកើនឡើង១៣ភាគរយ៕