Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កម្ពុជា៣រូប ជួបថៃ៣រូប នៅលើសង្វៀន SEA-TV ចុងសប្ដាហ៍នេះ

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់លក្ខណៈក្បាច់គុន បុរាណខ្មែរមិត្តភាពអន្តរជាតិនាព្រឹកថ្ងៃអាទិត្យទី១ ខែកុម្ភៈលើ សង្វៀន SEA-TV អ្នកប្រដាល់ខ្មែរ៣រូបរួមមាន ហ៊ឹម សេរី, ពេជ្រ ម្ទេសខ្មាំង និង ព្រំ សំណាង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ៣រូបដូចគ្នាក្នុងថ្ងៃតែមួយ ។

Det ordoom អ្នកប្រដាល់ថៃរូបនេះ មានកម្ពស់ប្រហាក់ប្រហែល ហ៊ឹម សេរី ដែរហើយ ហ៊ឹម សេរី ធ្លាប់ប្រកួតជាមួយថៃបាន៣ដងហើយ ដោយវាយឈ្នះទាំង៣ដង ។ ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ ហ៊ឹម សេរី ដែលធ្វើឲ្យរូបគេមិនញញើត នឹងអ្នកប្រដាល់ថៃនោះឡើយ ។

រីឯអ្នកប្រដាល់កម្ពុជាមួយរូបទៀត ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរៈកីឡា ត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Peach Thong Chhai ក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងមួយរូបនៅប្រទេសថៃ មានកម្ពស់ទាបជាងម្ទេសខ្មាំង បន្តិចប៉ុណ្ណោះ ។ ទោះជាយ៉ាងណា សម្រាប់ការជួបជាមួយម្ទេសខ្មាំងជើងខ្លាំងរបស់កម្ពុជាម្នាក់នេះ Peach Thong Chhai មិនជាស្រួលខ្លួនប៉ុន្មានទេ ទោះបីជាការប្រកួតជាមួយថៃនេះជាជំនួបលើកដំបូងក៏ដោយ ។ ម្ទេសខ្មាំងនេះវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អ ហើយមួយ ទៀត គេដូចជាថ្នឹកហើយរឿងវាយលើសង្វៀនប្រដាល់នេះ ។

ចំណែក ព្រំ សំណាង ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបជាមួយអ្នកប្រដាល់ថៃ Sak Soben ក្នុងទម្ងន់៧១គីឡូក្រាម ។ ព្រំ សំណាង ជាជើងខ្លាំងម្នាក់ដែររបស់កម្ពុជា ហើយគេក៏ធ្លាប់ប្រកួតជាមួយបរទេសច្រើនដងហើយដែរ ដោយឈ្នះច្រើនជាងចាញ់ ។ Sak Soben នេះមិនដែលមកស្រុកខ្មែរទេកន្លងមក ។ បើតាមប្រវត្តិប្រកួតរបស់គេ មិនជាអន់ទេដោយធ្លាប់ឆ្លងកាត់ប្រកួតចំនួន៦៦ដង ក្នុងនោះវាយ ឈ្នះ៥៩ដង ទៅហើយ ចាញ់៧ដង និងមិនដែលស្មើឡើយ។ អ្នកប្រដាល់កណ្ដាប់ដៃខ្លាំង ព្រំ សំណាង ប្រកួតបាន៥២ដង តិចជាង Sak Soben ១៤ដងប៉ុណ្ណោះ ក្នុងនោះវាយឈ្នះ៤២ដង និងចាញ់៨ដង ស្មើ២ដង ។ គេប្រកួតជាមួយអ្នកប្រដាល់ថៃលើកចុងក្រោយគឺឈ្នះ Sing Dech S.Khamsing ដោយពិន្ទុកាលពីឆ្នាំ២០១៤កន្លងមក ៕

អ្នកប្រដាល់ ហ៊ឹម សេរី (ឆ្វេង)  និង អ្នកប្រដាល់ថៃ Det ordoom

អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង(ឆ្វេង)និង អ្នកប្រដាល់ថៃ Peach Thong Chhai

អ្នកប្រដាល់ ព្រំ សំណាង(ឆ្វេង)និង អ្នកប្រដាល់ថៃ Sak Soben

 


Viewing all articles
Browse latest Browse all 4895

Trending Articles