ក្រុងឡុងដ៍៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur (Spurs) បានឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគ ជ័យហើយ បន្ទាប់ពីបានទម្លាក់ក្រុមម្ចាស់ផ្ទះ Sheffield United ២-២ យប់មិញនេះក្នុងលទ្ធផលទាំងពីរជើង ៣-២ ក្នុង ព្រឹត្តិការណ៍ពានលំដាប់ទី៣របស់អង់គ្លេស Capital One Cup (League Cup) ។
ការចាប់ផ្តើមលេងបាន២៨នាទីក្នុងវគ្គទី១ កីឡាករខ្សែប្រយុទ្ធ Christian Eriksen រកបានគ្រាប់ទី១ឲ្យ Spurs ដែលជា គ្រាប់បាល់នាំមុខបណ្តោះអាសន្នក្នុងវគ្គទី១ មុនពេល Che Adams ជួយឲ្យក្រុម Sheffield តាមបានស្មើវិញនៅនាទី៧៧ និង Adams បន្ថែមគ្រាប់ទី២ទៀតនៅ២នាទីបន្ទាប់ តែត្រូវបានរលាយបាត់ទៅវិញនៅពេលដែល Eriksen រកបានគ្រាប់ទី២ឲ្យ Spurs នៅនាទី៨៨ចុងម៉ោង ។
ក្រុមមាន់ខ្នាយត្រូវពង្រឹងក្រុមឲ្យបានខ្លាំងក្លាឡើងក្នុងការឡើងទៅជួបសត្រូវចាស់តោខៀវ Chelsea ដែលធ្លាប់ឈ្នះពានលំដាប់ទី៣នេះម្តងមកហើយកាលពីឆ្នាំ២០០៨ ក្នុងខណៈដែលលោក Jose Mourinho បានបង្វឹកក្រុមបានល្អ ខ្លាំងណាស់នារដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះមុនពេលវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើមជាផ្លូវការនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ខាងមុខនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ ៕