Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រ​ធាន​ការ​អភិ​វឌ្ឍន៍ នៃ​គម្រោង​ប្រ​តិ​បត្តិ​ការ Microsoft លា​ឈប់​ពី​ការ​ងារ

$
0
0

ប្រធានការអភិវឌ្ឍន៍ នៃគម្រោងប្រតិបត្តិការ (OS) របស់ក្រុមហ៊ុន Microsoft បានសម្រេចចិត្តលាឈប់ពីតំណែង បន្ទាប់ពីបម្រើការងារ នៅក្នុងក្រុមហ៊ុនអស់រយៈពេល ១៦ឆ្នាំ។

យោងតាមសារព័ត៌មាន Neo Win បានឲ្យដឹងថា លោក James Larus បានចាកចេញពីក្រុមហ៊ុន Microsoft ដោយទៅធ្វើការនៅក្នុងក្រុមហ៊ុន Ecole Polytechique Federale De Lausanne ដោយចាប់ផ្ដើមធ្វើការ នៅខែតុលាខាងមុខនេះ។

សារព័ត៌មាន ZDNet បានចុះផ្សាយថា លោក Larus បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft តាំងពីឆ្នាំ ១៩៨៨ ក្នុងនាមជាប្រធានកាន់កាប់ គម្រោងប្រតិបត្តិការ ប៉ុន្តែគម្រោងដែលលោក Larus កាន់មិនសូវលេចចេញនូវភាពល្បីល្បាញ មកពិភពខាងក្រៅឡើយ ព្រោះថា ក្រុមការងារមួយនេះ ធ្វើការនៅក្រោយ Microsoft ជានិច្ច៕

Looking Today


Viewing all articles
Browse latest Browse all 4895

Trending Articles