បណ្ដាញសង្គម Twitter នឹងចាប់ផ្ដើមបង្កើត IPO ដំបូងរបស់ខ្លួន នៅចុងឆ្នាំ ២០១៣ នេះ ដោយ Twitter បានស្នើសុំទៅ គណៈកម្មការមូលបត្រ និងប្ដូរប្រាក់របស់ សហរដ្ឋអាមេរិក (SEC) រួចរាល់ហើយ។
យោងតាមសារព័ត៌មាន ចុះផ្សាយដោយគេហទំព័រ Business Insider បានឲ្យដឹងថា នៅចុងឆ្នាំ២០១៣ បណ្ដាញទំនាក់ទំនង Twitter នឹងចាប់ផ្ដើមបើ IPO ហើយនឹងប្រតិបត្តិ នៅក្នុងឆ្នាំ២០១៤។
ក្រុមអ្នកវិភាគបាននិយាយថា បណ្ដាញ Twitter នឹងទទួលបាន ប្រាក់ចំណូលខ្ពស់ នៅពេលដែល IPO ចាប់ផ្ដើមប្រតិបត្តិ ព្រោះថា Twitter ជាបណ្ដាញសង្គមមួយ ដែលពួកអឺរ៉ុបចូលចិត្ត ប្រើមិនចាញ់ Facebook ប៉ុន្មានឡើយ៕