Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

EFC បញ្ជូនអត្តពលិក ១៥រូប ទៅប្រកួត ក្នុងព្រឹត្តិការណ៍ MATIC លើកទី៤នៅចិន

$
0
0

ភ្នំពេញ៖ សហព័ន្ធកីឡា អេឡិចត្រូនិក កម្ពុជា (EFC) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ បានបញ្ចូន អត្តពលិក របស់ខ្លួនចំនួន ១៥រូប ដើម្បីទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា អេឡិចត្រូនិក អន្ដរជាតិ MATIC 2015 (Mission Against Terror International Championships) លើកទី៤ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៧-១៨ ខែមករានេះ នៅប្រទេសចិន ។

ក្នុងឱកាសជូនដំណើរកីឡាករ តាមជើងហោះហើរ ភ្នំពេញអន្ដរជាតិ កាលពីព្រឹកមិញលោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា បានថ្លែងឲ្យដឹងថា យុទ្ធនាការប្រកួតកីឡា អេឡិចត្រូនិក អន្តរជាតិ MATIC 2015 លើកទី៤នេះ គឺមានប្រទេសចំនួន៧ ដែលត្រូវចូលរួមក្នុង នោះមានម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី, ថៃ, តៃវ៉ាន់, កម្ពុជា និងម្ចាស់ផ្ទះចិន ដែលមាន ២០ក្រុម និងអត្តពលិកសរុបចំនួន ១០០នាក់ ត្រូវធ្វើការប្រកួតប្រជែងគ្នា ។

លោក លន់ សាមឌី បានបន្ដថា “ក្នុងការប្រកួតព្រឹត្តិការណ៍ ប្រចាំតំបន់ដ៏ធំ លើកទី៤នេះ កម្ពុជាយើងបានបញ្ជូនអត្ត ពលិក៣ក្រុម (មានកីឡាករ១៥រូប) ទៅចូលរួមគឺមានក្រុម Secret, NeverCare និងក្រុម MD ដែលត្រូវប្រឈមមុខ ជាមួយជើងខ្លាំង E-Sports អន្តរជាតិ ១៧ក្រុមផ្សេងទៀត គឺក្រុមម្ចាស់ផ្ទះ ចិនមាន៨ក្រុម, ម៉ាឡេស៊ីមាន២ក្រុម, សិង្ហ បុរីមាន២ក្រុម, ឥណ្ឌូនេស៊ីមាន២ក្រុម, ថៃមាន២ក្រុម និងតៃវ៉ាន់មាន ១ក្រុម” ។

រីឯអគ្គលេខាធិការរងសហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា លោក ជាន ចាន់រ៉ា បានបញ្ជាក់ឲ្យដឹងដែរថា នេះគឺជាលើកទី១ ហើយដែល EFC បានបញ្ជូនអត្តពលិក ទៅចូលរួមប្រកួត ព្រឹត្តិការណ៍អន្ដរជាតិ បន្ទាប់ពី E-Sport បានបង្កើតជាសហ ព័ន្ធកីឡាផ្លូវការ នៅលើទឹកដីកម្ពុជា ។ ប៉ុន្ដែសម្រាប់ព្រឹត្តិការណ៍ MATIC ៣លើកកន្លងមកគឺក្រុមកីឡាករ E-Sports កម្ពុជាបានចូលរួមរហូត តែជាលក្ខណៈ ឯកជនប៉ុណ្ណោះ ព្រោះកាលនោះ នៅមិនទាន់មាន សហព័ន្ធនៅឡើយ ។

លោក ជាន ចាន់រ៉ា បានបន្ដថា ក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងចំនួន មួយឆ្នាំម្ដងៗ រយៈពេល ៣ឆ្នាំកន្លងមកនោះ កីឡាករ កម្ពុជាបានខិតខំប្រឹងប្រែង រហូតទទួលបាន លទ្ធផលល្អប្រសើរបំផុត ដោយដណ្ដើមបាន តំណែងជើងឯករង ២ឆ្នាំជាប់គ្នា គឺក្នុងការប្រកួត MATIC 2013 នៅប្រទេសថៃ និង MATIC 2014 ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ផ្ទាល់តែម្ដង ។

គួរបញ្ជាក់ថា សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា (EFC) ទើបបង្ហាញវត្តមានផ្លូវការ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ដែលការបង្កើតនេះ បានធ្វើឡើងក្រោម អធិបតីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីឆ្លើយតបតាម គោលនយោបាយ កីឡាជាតិ និងគោលការណ៍កីឡា E-Sports អន្ដរជាតិ ដែលចូលរួមឧបត្ថម្ភ ដោយក្រុមហ៊ុន Sabay ៕


Viewing all articles
Browse latest Browse all 4895

Trending Articles