នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានផ្ដល់នូវគំនិតល្អមួយ ដោយឲ្យបណ្ដាក្រុមហ៊ុន ISP ទាំងអស់ធ្វើការបិទរូបភាព អាសអាភាស នៅលើកុំព្យូទ័រ នៅពេលដែលចូលទៅ កាន់គេហទំព័រដែល មានរូបភាពអាសអាភាស។
គំនិតនេះត្រូវបាន ក្រុមហ៊ុនផ្ដល់សេវាកម្ម Wireless និងអ៊ីនធើណែតមួយ ចំនួនបានយល់ព្រម នឹងធ្វើការច្រោះយកនូវ ការបើកគេហទំពីរ អាសអាភាសនៅ លើទូរស័ព្ទស្មាតហ្វូន និង Tablet ប៉ុន្តែសម្រាប់នៅលើ កុំព្យូទ័រលើតុ និង Notebooks នៅមិនទាន់បានធ្វើនោះទេ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស មិនចង់និយាយ អ្វីច្រើននោះទេ គ្រាន់តែចង់ប្រាប់ថា លោកមិនចង់ឲ្យមាន រឿងរំលោភផ្លូវ ភេទលើកុមារ ព្រោះថា លោកក៏ជាឪពុក របស់គេម្នាក់ដែរ។
តាមការគំនិតរបស់ លោកនាយករដ្ឋមន្ត្រី និងការច្រោះយក របស់ក្រុមហ៊ុន ISP បានបញ្ជាក់ថា គ្រាន់តែចង់បិទរូបភាព អាសអាភាស សម្រាប់កុមារ ដោយធ្វើយ៉ាងណាមិន ឲ្យក្មេងបានមើលបាន ប៉ុន្តែសម្រាប់មនុស្សអាយុ ១៨ឡើងគឺអាច ប្រើបានដូចធម្មតា៕