ក្រុងម៉ាឌ្រីដ៖ នៅរាត្រីម៉ោង២រំលង អធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ពិតជាកក្រើកហើយ នៅកីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបដ៏ស្វិតស្វាញ ខណៈដែលក្រុមការពារ តំណែងជើងឯកត្រូវរកឲ្យបាន ៣-០ ផងដែរពេលជួបក្រុម Atletico Madrid ដើម្បីទៅវគ្គ៨ក្រុមចុងក្រោយ ។
កាលពីជើងទី១ក្នុងវគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ Copa del Rey ក្រុម Real Madrid បានរបូត២ គ្រាប់នៅកីឡដ្ឋាន Vincente Carderon ជាមួយនឹងការរកមិនបាន១គ្រាប់នៅក្នុងទឹកដីរបស់ At.Madrid ដែលជំរុញឲ្យ ក្រុមមួយនេះរកបានឲ្យបាន យ៉ាងតិចណាស់ក៏៣គ្រាប់ ផងដែរដើម្បីមាន សិទ្ធិឡើងទៅ ការពារតំណែងជើងឯកមួយនេះ ក្នុងទឹកដីរបស់ខ្លួន ។
Real Madrid មានសំណាងល្អណាស់កាលពីឈ្នះពាន Copa del Rey មួយនេះកាលពីរដូវកាលមុន បន្ទាប់ពីបានយកក្រុមខ្លាំង FC Barcelona ២-១ នៅវគ្គផ្តាច់ព្រ័ត្រ នឹងក៏បានវាយបកឈ្នះ Atletico Madrid ៤-១ វិញដែរនៅនាទី បន្ថែមដើម្បីឈ្នះពាន UEFA Champions League លើកទី១០ ក្រោយពីប្រកួតពេញម៉ោង មានលទ្ធផលស្មើ ១-១ រួច មកដោយខ្សែការពារជនជាតិអេស្ប៉ាញ Sergio Ramos នៅនាទី៩០ ។
ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ ក្រុមរបស់លោក Carlo Ancelotti ច្បាស់ជាសម្រុក១០០ភាគរយ ខណៈដែលក្រុមភ្ញៀវ របស់លោក Diego Simeone អាចលេងជាទម្រង់បិទច្រើនជាង ព្រោះមាន២គ្រាប់ក្នុងដៃហើយនោះ និងមិនរបូតសូម្បី មួយគ្រាប់ក្នុងទឹកដីឡើយកាលពីជើងទី១ តែប្រសិនបើ ស៊ុតបញ្ចូលទីនៅទឹកដី Real Madrid យប់នេះទៀតរឹតតែល្អ ។ យប់នេះ Real ពេញជើងល្អណាស់ ហើយក៏ជាក្រុមដែល ទើបតែបាន៣ពិន្ទុ ក្រោយពីបំបាក់ក្រុមភ្ញៀវ Espanyol ៣-០ ក្នុង La Liga សប្តាហ៍ទី១៧ ក្រោយពេលចាញ់២ប្រកួត ជាប់គ្នាក្រោមថ្វីជើង At.Madrid ២-០ និងនៅទឹកដី Valencia ២-១ ។
ក្រោយបញ្ចប់គូ Real ទៅក្រុមរងជើងឯកឆ្នាំទៅ FC Barcelona ក៏នឹងត្រូវជួបម្ចាស់ផ្ទះ Elche ផងដែរនាម៉ោង៤ទៀប ភ្លឺ មុនពេលជើងទី១នៅកីឡដ្ឋាន Nou Camp បានបំបាក់ Elche ៥-០ ដាច់នោះដែលធ្វើឲ្យក្រុមតូច Elche មានក្តីរំពឹង តិចណាស់ក្នុងការឈ្នះកៅអីទៅវគ្គ៨ក្រុម ចុងក្រោយនេះ ៕