Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បិទវគ្គបំប៉ន ស្តីពីផែនការ និងទ្រឹស្តី ហាត់ហ្វឹកហ្វឺន ក្រុមជម្រើសជាតិ

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាបាន អញ្ជើញជា អធិបតីក្នុងពិធី បិទវគ្គ បំប៉នស្តីពី “ផែនការ និងទ្រឹស្តី ហាត់ហ្វឹកហ្វឺន ក្រុមជម្រើសជាតិ” ដែលប្រារព្ធ ធ្វើនៅសាល ប្រជុំរបស់មជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺន កីឡា ក្នុងពហុកីឡដ្ឋានជាតិ ។

លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺន កីឡាបានរាយការណ៍ថា វគ្គបំប៉នស្តីពីផែនការ និងទ្រឹស្តីហាត់ហ្វឹក ហ្វឺនក្រុមជម្រើស ជាតិបាន ដំណើរការ រយៈ ពេល៣ថ្ងៃ ប្រកបដោយជោគជ័យ និងមានផ្លែផ្កា ល្អប្រសើរធ្វើឲ្យលោកគ្រូ អ្នកគ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ទទួលបានចំណេះ ដឹងវិទ្យាសាស្រ្តកាន់ តែទូលំទូលាយ ថែមទៀត ក្នុងការយកចំណេះ ដឹងនេះរៀបចំផែន ការហាត់ហ្វឹក ហ្វឺនសិស្សទៅតាម ដំណាក់កាល ហើយ អនុវត្តន៍ ការហាត់ហ្វឹកហ្វឺន ដូចផែនការ ដែលបាន រៀបចំ ឲ្យមាន ប្រសិទ្ធភាព ខ្ពស់ឡើង ។

លោកបានបន្តថា សម្រាប់គ្រូឧទេ្ទសនាមសុទ្ធសឹងជាអ្នកមានបទពិសោធន៍ខាងកីឡារួមមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា, លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក កែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា និងលោក ស្តើង ជា វេជ្ជបណ្ឌិតប្រចាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក ស៊ាន បូរ៉ាត បានថ្លែងការកោត សរសើរចំពោះលោកគ្រូ អ្នកគ្រូបង្វឹក គ្រូជំនួយ និងអនុរក្សដែលបានខិតខំ ចំណាយពេល ដ៏មានតម្លៃ មក ស្រូបយក ចំណេះដឹង ពីវគ្គសិក្សា និងចែករំលែកបទ ពិសោធន៍ពីគ្នាទៅវិញ ទៅមកសំដៅរួម ចំណែកអភិវឌ្ឍន៍វិស័យ កីឡានៅកម្ពុជាឲ្យកាន់ តែមាន ការរីក ចម្រើនថែមទៀត ។ មួយវិញទៀតឯក ឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេច បាននូវគោលដៅដែលយើង ចង់បាន នោះយើង ត្រូវគោរពឲ្យ បាននូវវិន័យ សីលធម៌ទាំង ការបង្ហាត់ និងការរស់ នៅក្នុងសង្គម ៕


Viewing all articles
Browse latest Browse all 4895

Trending Articles