Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វីដេអូ Barca និង At.Madrid ស៊ីគូប្រជែង​ មិនឲ្យស្រក់ឈាម ដូចគ្នាយប់មិញ

$
0
0

ក្រុងបាសេឡូណា៖ ក្រុមខ្លាំងមានអ្នកមានបុណ្យ FC Barcelona និង Atletico Madrid សុទ្ធតែសង្កត់ គូប្រជែងមិនឲ្យ ងើបមុខរួចដូចគ្នា តាមរយៈមិនរបូត សូម្បីតែ ១គ្រាប់សោះ និងស៊ុតបញ្ចូលទីពី ៣ទៅ ៤គ្រាប់វិញ ក្នុងវគ្គជម្រុះជុំទី៤ ជើងទី២ នៃពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ Cope del Rey ។

ចាប់ផ្តើមលេងបាន ១២នាទីកីឡាករ ខ្សែបម្រើជនជាតិក្រូអាត Ivan Rakitic ទាល់បាល់ហ្វ្រីឃីក ចូលទីយ៉ាងស្អាត មុនពេល៤នាទី បន្ទាប់ខ្សែបម្រើដូចគ្នា Andres Iniesta បំប៉ោងសំណាញ់ទី គ្រាប់ទី២ និងមិត្តរួមក្រុម Pedro Rodriguez គ្រាប់ទី៣ នៅនាទី៣៩ និង Rafinha នៅនាទី៧២ ដែលនេះការបន្ត ទម្រង់លេងលេងដ៏ល្អ មួយផងដែរ ក្នុងការដាក់លេង កីឡាករជម្រើសទី២ របស់ក្លឹបបើទោះមិនមាន Messi, Neymar និង Luis Suarez ក៏ដោយ ។

Barcelona អាចនឹងទៅឡើងទៅ ប៉ះក្រុមការពារ តំណែងជើងឯកស្តេចស Real Madrid បន្តទៀតជាមួយនឹង ការបរាជ័យម្តងហើយ កាលពីរដូវកាលមុន ដោយលទ្ធផលបច្ចេកទេស ២-១ ។ តែយ៉ាងណាមិញម្ចាស់ ជើងឯកពាន La Liga BBVA រដូវកាលមុនបានស៊ុត ទម្លាក់ក្រុមម្ចាស់ផ្ទះ CE L’Hospitalet ៣-០ ជាមួយនឹងការធ្វើបាន សម្រេចដោយ កីឡាករ Antoine Griezmann និងប៉េណាល់ទីដោយ Gabi Fernandez និងមិត្តរួមក្រុម Cristian Rodriguez នៅនា ទីរៀងគ្នា ៦៧ ៨១ និង ៩០ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles