Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមខេត្តព្រៃវែង និងក្រុមសម្ព័ន្ធប៉ះគ្នានៅ វគ្គផ្តាច់ព័្រត្រ

$
0
0

ភ្នំពេញ៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ត្រូវប៉ះគូប្រជែងក្រុមសម្ព័ន្ធនៅលើទីលានបាល់ទាត់ 3G ទល់មុខស្ថានទូត អូស្រា្តលី ក្នុងវគ្គផ្តាច់ព័្រត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯក 3G League លើកទី២ឆ្នាំ២០១៤នេះ ។

ក្រុមទាំង២បានឡើងទៅវគ្គផ្តាច់ព័្រត្រ បន្ទាប់ពីបានយកឈ្នះគូប្រកួត រៀងៗខ្លួន គឺព្រៃវែងបានទម្លាក់ក្រុម Bayon W.FC ដោយលទ្ធផល ៤-២ ក្នុងវគ្គ៤ក្រុម ចុងក្រយ ខណៈក្រុមសម្ព័ន្ធគណៈសម្របសម្រួល និស្សិតបញ្ញាវ័ន្តកម្ពុជា បានទម្លាក់ក្រុម Home Sport ៣-០ ក្នុងវគ្គដូចគ្នា ។

ក្រុមដែលចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន Bayon W.F.C និង Home Sport ក៏ត្រូវប្រកួតគ្នាដើម្បីដណ្តើមយក លេខ៣ទៀតផងដែរ នៅលើទីលានតែមួយគត់ ខាងលើនេះនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ ៕ 


Viewing all articles
Browse latest Browse all 4895

Trending Articles