Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បិទការប្រកួតពានរង្វាន់ ISF League 2014-2015

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារា-កុមារីដណ្តើមពានរង្វាន់ ISF League2014-2015 ប្រចាំឆ្នាំរបស់ អង្គការផ្កាយសមុទ្រ ក្រោមការឧបត្ថម្ភ ធំពីធានាគារ Barclays បានបញ្ចប់ដោយ ជោគជ័យកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញនៅលើទីលានស្តាតចាស់ ។

ក្រុមបាល់ទាត់មិនមែនអាជីពផ្នែកបុរស អាយុក្រោម១៤ឆ្នាំ ក្រុមសាលាពោធិ៍មង្គលបានគ្រងតំណែងជើងឯកពានរង្វាន់ U-14 Champions បន្ទាប់ពីបានយកឈ្នះក្រុមអង្គការផ្កាយសមុទ្រស្ទឹងមានជ័យនៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលក្រម ASPECA ផ្នែកបុរសអាយុក្រោម១៤ឆ្នាំលើកពាន U-14 Premier League Boy ដោយឈ្នះក្រុម Sunshine ក្នុង លទ្ធផល ២-០ ។ ជាមួយគ្នានោះក្រុម Sunrise នារីអាយុក្រោម១៨ឆ្នាំក៏ឈ្នះពាន U-18 Girl ដោយឈ្នះក្រុមអង្គការផ្កាយសមុទ្រស្ទឹងមានជ័យក្នុងលទ្ធផល ៤-៣ ។

ក្រុមសាលាពូនភ្នំ បុរសអាយុក្រោម១០ឆ្នាំលើកពាន U-10 Boy ក្រោយយកឈ្នះក្រុម EYC ក្នុងលទ្ធផល ៣-១ និង ក្រុមអង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យនារី អាយុក្រោម១៤ឆ្នាំ លើក ពាន U-14 Girl បន្ទាប់ពីឈ្នះក្រុមសាលារៀន ពូនភ្នំ ក្នុងលទ្ធផល ៣-១ ។ ក្រោយបញ្ចប់ការប្រកួត និងចែករង្វាន់ជ័យលាភីកញ្ញា ជួប វិច្ឆិកា អនុប្រធានអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា “គោលបំណងនៃការប្រកួតនេះដែរ គឺដើម្បីផ្ដល់ឱកាស ដល់យុវជន-យុវតីបង្ហាញពីសមត្ថភាព របស់ពួកគេក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ ទាំងអស់នេះធ្វើឡើង គឺចង់បង្ហាញពីសមត្ថភាព របស់ខ្លួនថែមទៀងផង” ៕


Viewing all articles
Browse latest Browse all 4895

Trending Articles