Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ជនជាតិ​កូរ៉េ​ វាយ​បំបាក់​កីឡាករ​ អ៊ីស្រាអ៊ែល​លើ​ទឹកដី​កម្ពុជា​ ដើម្បី​លើកពាន​

$
0
0

ភ្នំពេញ៖ កីឡាករ Lee Duck Hee ជនជាតិកូរ៉េខាងត្បូង បានក្លាយជាជើងឯក ពាន GLF ចម ប្រសិទ្ធ Open ក្នុងព្រឹត្តិការណ៍ ITF Men’s Future សប្ដាហ៍ទី២យ៉ាងងាយ បន្ទាប់ពីវាយបំបាក់កីឡាករ មកពីប្រទេសអ៊ីស្រាអ៊ែល ឈ្មោះថា Bar Dakel លើវិញ្ញាសារវាយទោល ក្នុងលទ្ធផល បច្ចេកទេស ២-០សិត ។

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កីឡាវាយកូនបាល់ខ្នាតអន្ដរជាតិ នៅលើទីលានមជ្ឈមណ្ឌល កីឡាជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ កីឡាករ Lee Duck Hee ដែលជាប់ចំណាត់ថ្នាក់ ពិភពលោកលេខរៀង ទី៥៤៩ គេធ្វើបានល្អមែនទែន ដោយបានប្រកួតឈ្នះកីឡាករ Bar Dakel ដែលមានចំណាត់ថ្នាក់ ពិភពលោកលេខ៨១៨ ២សិត ជាប់គ្នាតែម្ដង ពោលគឺ ៧-៦ពិន្ទុ និង ៦-៤ពិន្ទុ ។ 

សូមរំឭកថា មុនឈានឡើង មកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ សម្រាប់កីឡាករ Lee Duck Hee ប្រកួតទី១ គេវាយឈ្នះកីឡាករជប៉ុន Suzuki Ko ក្នុងលទ្ធផល ២-០សិត(៦-៤ និង៦-២), ប្រកួតទី២ ឈ្នះកីឡាករចិន Ouyang Bowen ក្នុងលទ្ធផល ២-១សិត(៦-៤, ៣-៦ និង៦-៤), ប្រកួតទី៣ ឈ្នះកីឡាកររ៉េដូចគ្នា Kim Dylan Seong-Kwan ដោយលទ្ធផល ២-១សិត(៦-៤, ៣-៦ និង៦-៣) និងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ គេបានទម្លាក់កីឡាករ បារាំង Tatlot ដែលមានចំណាត់ថ្នាក់ ពិភពលោកល្អជាងខ្លួន ក្នុងលទ្ធផល ២-០(៦-២ និង៦-២) ។

រីឯកីឡាករ មុននឹងក្លាយជាជើងឯករង ប្រចាំសប្ដាហ៍ទី២ កីឡាករជនជាតិ អ៊ីស្រាអ៊ែលនេះ បានវាឈ្នះកីឡាករចិន Hung Jui-Chen ដោយលទ្ធផល ២-១សិត(៦-១, ៤-៦ និង៦-៣) ខណៈលទ្ធផល ការប្រកួតបន្ទាប់ គេបានបន្ដយកឈ្នះលើកីឡាករ Niki Takto មកពីប្រទេសជប៉ុន ក្នុងលទ្ធផល ២-០សិត(៦-៣ និង៦-៤) ។ ការប្រកួតបន្ទាប់ គេបានយកឈ្នះ កីឡាករ Singh Karunrdy ក្នុងលទ្ធផល ២-០សិត(៧-៦ និង៤-១ មុននឹងឡើងទៅ ទម្លាក់កីឡាករ Kern Robin ជនជាតិបារាំង ក្នុងលទ្ធផល ២-០សិត(៦-២ និង៦-១) ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ITF Men’s Future សប្ដាហ៍ទី៣ ដែលគេប្រសិទ្ធនាមថា GLF Tep Khunnah Open នឹងធ្វើការប្រកួត នៅថ្ងៃទី០១ រហូតដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នេះ នៅលើទីលាន តែមួយគត់ គឺទីលានមណ្ឈមណ្ឌល កីឡាជាតិ CCC ៕


Viewing all articles
Browse latest Browse all 4895

Trending Articles