Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Microsoft នឹងបង់ប្រាក់ ១៤០លានដុល្លារ ដល់ចិន ដើម្បី​បញ្ចប់​សំណុំ​រឿង​គេចវេសពន្ធ

$
0
0

ក្រុមហ៊ុន Microsoft  អាចនឹងប្រឈមមុខ ជាមួយនឹងបណ្ដឹងថ្មី ប្រសិនបើមិនព្រមបង់ប្រាក់ជិត ១៤០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលចិន ដើម្បីលុបចោលការ ចោទប្ដឹងពាក់ព័ន្ធរឿងគេចវេសពន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ ២០១៤។

ព័ត៌មាននេះត្រូវបានទម្លាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដោយក្នុងនោះបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកមួយ ដែលមានឈ្មោះផ្ដើមដោយអក្សារ “M” ត្រូវបង់ប្រាក់ ១៣៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលប្រទេសចិន ពាក់ព័ន្ធនឹងការគេចវេសពន្ធ  ដែលក្រុមហ៊ុននោះត្រូវ បានគេសង្ស័យថា ជាក្រុមហ៊ុន Microsoft។

បើទោះបីជាយ៉ាងនេះក្ដី ក៏ខាងក្រុមហ៊ុន Microsoft នៅមិនទាន់មានប្រតិកម្មអ្វីដែរ ប៉ុន្តែប្រភពច្បាស់ការ បានបង្ហើបឲ្យដឹងថា នេះគឺជាការពិត៕


Viewing all articles
Browse latest Browse all 4895

Trending Articles