នៅខែមុននេះ ក្រុមហ៊ុន Hewlett-Packard Co (HP) បានប្រកាសចែកក្រុមហ៊ុន ជាពីរអាជីវកម្មដាច់ពីគ្នា ខណៈដែលប្រាក់ចំណូលធ្លាក់ចុះ ១៣ត្រីមាសជាប់ៗគ្នា។
យោងតាមការចុះផ្សាយរបស់ WSJ នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះថា ប្រាក់ចំណូល របស់ HP បានធ្លាក់ចុះ ១៣ត្រីមាសជាប់ៗគ្នា ដោយនៅត្រីមាសទី៣ ឆ្នាំ ២០១៤ នេះ បានធ្លាក់ចុះ ២,៥ភាគរយ បើធៀបនឹងត្រីមាសមុន។
ស្ថិតក្រោមការដឹកនាំរបស់អ្នកស្រី Meg Whitman ដែលជានាយកប្រតិបត្តិ HP ត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនដំណើរការ លក់ទាល់តែសោះ ជាពិសេសប្រាក់ចំណូល ចេះតែធ្លាក់ចុះ ហើយការចំណាយ កាន់តែកើនឡើង។
គួរបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទី៣នេះ ប្រាក់ចំណេញ HP ទទួលបាន ១,៣ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ៥,៩ភាគរយ បើធៀបនឹងឆ្នាំមុន៕