Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កម្ពុជា បានត្រឹមជើងឯករងក្រោយប្រកួត ចាញ់អារ៉ាប់រួម ១-0 ក្នុង​ព្រឹត្តិ​ការ​ណ៍ FIHM

$
0
0

ភ្នំពេញ៖ ក្រុមកីឡាហុកគីកម្ពុជា Cambodia International Hockhy Club បានត្រឹមជាជើងឯករង នៃព្រឹត្តិការណ៍ Friendly Invitation Hockhy Matches (FIHM) ឆ្នាំ២០១៤ប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាហុកគីអាជីពមកពីប្រទេសអារ៉ាប់រួម King Khan Hockhy Clup ដោយលទ្ធផលបច្ចេកទេស ១-០ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានៅលើទីលានស្ដាតចាស់ ។

ក្នុងការប្រកួតបើកឆាកវគ្គទី១ ក្រុម King Khan Hockhy Clup បានដាក់សម្ពាធលើក្រុម Cambodia International Hockhy Club របស់កម្ពុជាយ៉ាងខ្លាំង ប៉ុន្ដែមិនទទួលបានលទ្ធផលអ្វីឡើយ បន្ទាប់ពីក្រុមកីឡាករហុកគីកម្ពុជា ទប់ទល់បានយ៉ាងល្អ ហើយក៏មានឱកាសវាយបកនៅចុងម៉ោងទៀតផង តែពុំបានសម្រេច ក៏បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០ ។ ចូលដល់វគ្គទី២ ក្នុងការប្រកួតក្រុមទាំង២ មានឱកាសរកពិន្ទុដូចគ្នា រហូតដល់ពាក់កណ្ដាលវគ្គទើបកីឡាករអារ៉ាប់រួម បានវាយទម្លុះសំណាញ់ទីក្រុមកម្ពុជា ១គ្រាប់មុន ហើយក៏ជាគ្រាប់ជ័យជំនះតែម្ដង ។

លោក កាំង សុធា អនុប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងឲ្យដឹងថា ការប្រកួតកីឡាហុកគីលក្ខណៈមិត្តភាពអន្ដរជាតិរវាងក្រុម Cambodia International Hockhy Club និងក្រុម King Khan Hockhy Clup របស់ប្រទេសអារ៉ាប់រួមនេះ គឺបានធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកានេះទើបបញ្ចប់ ។

លោកបន្ដថា ការប្រកួតរវាងក្រុម Cambodia International Hockhy Club និងក្រុម King Khan Hockhy Clup សុទ្ធតែមានកីឡាករចម្រុះជាតិសាសន៍ដូចគ្នា ហើយគោលបំណងនៃជំនួបមិត្តភាពលក្ខណៈអន្ដរជាតិដ៏កម្រនេះ គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍-បច្ចេកទេស ជាពិសេសគឺការប្រកួតរឹតចំណង មិត្តភាពក្នុងគ្រួសារកីឡាហុកគីអន្ដរជាតិទាំងមូល ក៏ដូចជាភ្ជាប់ទំនាក់ទំនងកាន់តែល្អរវាងប្រទេសកម្ពុជា និងប្រទេសអារ៉ាប់រួមផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles