Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ធ្លាយព័ត៌មានថា Microsoft កំពុងសម្រេចចិត្តបង្កើត Windows Phone 9

$
0
0

ក្រុមហ៊ុន Microsoft បានបរាជ័យនឹង ប្រព័ន្ធដំណើរការ Windows 8 ប៉ុន្តែជោគជ័យខ្លាំងជាមួយ នឹងប្រព័ន្ធដំណើរការទូរស័ព្ទ Windows Phone 8។

ដោយឡែកនៅពេលនេះ មានព័ត៌មានចុះផ្សាយថា ក្រុមហ៊ុន Microsoft កំពុងតែពិចារណាក្នុងការ បង្កើតនូវប្រព័ន្ធដំណើរការ Windows Phone 9 ជាមួយនឹងការរចនារូបរាងថ្មី។

យោងតាមសារព័ត៌មាន Mobile Review បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Microsoft បាននឹងកំពុងតែសម្រេចចិត្តបង្កើត Windows Phone 9 ជាមួយនឹងរូបរាង Metro UI មិនសូវខុសគ្នាប៉ុន្មានពី Windows 8 នោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយពីលេចឮនូវព័ត៌មាន អ្នកសារព័ត៌មានជាច្រើន បានទាក់ទងនឹងក្រុមហ៊ុន Microsoft ដើម្បីសុំការបំភ្លឺ ប៉ុន្តែក្រុមហ៊ុន Mcrosoft មិនបានបញ្ចេញមតិអ្វីទាំងអស់៕

Photo by LookingTODAY


Viewing all articles
Browse latest Browse all 4895

Trending Articles