ប្រភពព័ត៌មានចចាមអារ៉ាមថ្មី បាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការភ្ជាប់មក ជាមួយនឹងមុខងារ Projectors នៅលើ iOS សម្រាប់នាពេលអនាគត។
ប្រភពព័ត៌មានដែលសុំមិនបង្ហាញ អត្តសញ្ញាណបាននិយាយថា ក្រុមហ៊ុន Apple បានស្នើសុំប្រើប្រាស់នូវប៉ាតង់ Projectors នៅលើ iPhone និង iPad ប៉ុន្តែមិនមែនសម្រាប់ពេលនេះនោះទេ គឺដើម្បីសម្រាប់ប្រើនៅពេលអនាគត។
ប្រភពដដែលបានបញ្ជាក់ថា ប៉ាតង់នេះប្រហែលជានឹងមាន តែនៅលើឧបករណ៍របស់ Apple ប៉ុណ្ណោះសម្រាប់ក្រុមហ៊ុនផ្សេង បើសិនជាចង់ប្រើលុះត្រាតែ មានការយល់ព្រមពី Apple៕