Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple ឲ្យ Samsung ផលិត Chip របស់ខ្លួនវិញ

$
0
0

សេចក្ដីរាយការណ៍ថ្មី ចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន Samsung ដែលជាគូជម្លោះធំជាង ជាអ្នកផ្គត់ផ្គង់ ក្នុងការផលិត Chip A9 សម្រាប់ឧបករណ៍របស់ខ្លួន ទាំងអស់នៅឆ្នាំ២០១៥។

សារព័ត៌មាន The Korea Economic Daily បានចុះផ្សាយថា ជាថ្មីម្ដងទៀត ក្រុមហ៊ុន Apple បានងាកទៅរក Samsung ដើម្បីផ្គត់ផ្គង់ Chip ឲ្យខ្លួន នៅក្នុងឆ្នាំ២០១៥។ ប្រភពដដែលបានបន្តទៀតថា នៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Apple បានផ្ដល់សិទ្ធិឲ្យ Samsung ជាអ្នកផ្គត់ផ្គង់ Chip នៅរាល់ឧបករណ៍របស់ខ្លួន ជាពិសេសគឺ iPhone តែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតមានជម្លោះ ក្រុមហ៊ុន Apple បានផ្ដាច់ទំនាក់ទំនងពី Samsung ឈប់ឲ្យ Samsung ផលិត Chip ឲ្យខ្លួន ដោយមានប្រភពជាច្រើ បានចុះផ្សាយថា Apple បានចាប់ដៃជាមួយ TSMC វិញ៕


Viewing all articles
Browse latest Browse all 4895

Trending Articles