Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អង់គ្លេស ស្វាគមន៍ក្រុមភ្ញៀវ សាំងម៉ារ៉ាំង ដោយគ្មាន Sturridge

$
0
0

ក្រុងឡុងដ៍៖ ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេសនឹងត្រូវបើកទ្វារ ពហុកីឡជាតិ Wembley របស់ខ្លួនក្នុងការទទួល ស្វាគមន៍ក្រុមភ្ញៀវសាំងម៉ារ៉ាំង ដោយពុំមានខ្សែប្រយុទ្ធជើងខ្លាំង មកពីក្លឹបហង្សក្រហម Daniel Sturridge នោះទេ ដោយសាររបួសសរសៃពួរ មិនទាន់ជាសះស្បើយ ។

ការប្រកួតលើកទី២ដែលនឹងធ្វើឡើងនារាត្រីម៉ោង ០១ និង ៤៥នាទីថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នេះក្នុងវគ្គជម្រុះប្រចាំពូល E នៃព្រឹត្តិការណ៍ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro ក្រុមដែលមានរហ័សនាមថា តោកំណាចមួយនេះរំពឹងទទួលបាន៣ពិន្ទុបន្ថែមទៀតក្នុងទឹកដី ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះស្វីស ២-០ កាលពី ថ្ងៃទី០៩ ខែកញ្ញាកន្លងមក ខណៈដែលគូប្រជែង បានបរាជ័យក្នុងទឹកដី ២-០ ក្រោមថ្វីជើងរបស់ ក្រុមភ្ញៀវលីទុយអេនី ។

ក្រុមតោបានពង្រឹងសមត្ថភាពដែលគួរឲ្យទុកចិត្តបាននៅក្រោយពេលដែលជ្រុះចេញពី World Cup តាំងពីក្នុងពូល និង បង្ខំចិត្តលុបឈ្មោះកីឡាករ ដែលលេងមិនបានល្អ មួយចំនួនចេញផងដែរ ក្រៅពីប្រធានក្រុមខ្សែបម្រើ Steven Gerrard និង Frank Lampard បានប្រកាសដកខ្លួន ចេញពីក្រុមជម្រើសជាតិ ហើយនោះ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Roy Hodgson ។

តែយ៉ាងណាមិញកីឡាករខ្សែប្រយុទ្ធជើងចាស់ Wayne Rooney ដែលឡើងកាន់តំណែង ប្រធានក្រុមជំនួស វិញនោះ ជាមួយនឹងការស៊ុតបញ្ចូលទី បាន១គ្រាប់ផងដែរ ពេលឈ្នះស្វីស ២-០ ហើយក៏រំពឹងបន្តធ្វើបាន ល្អទៀតដែររាត្រីខាន ស្អែកនេះនៅ Wembley ពីវគ្គជម្រុះជើងទី១ ៕

ក្រុមជម្រើសជាតិអង់គ្លេស

ក្រុមជម្រើសជាតិសាំងម៉ារ៉ាំង

កីឡាករខ្សែប្រយុទ្ធ Daniel Sturridge

កម្មវិធីប្រកួតទាំងអស់សម្រាប់រាត្រីថ្ងៃព្រហស្បតិ៍


Viewing all articles
Browse latest Browse all 4895

Trending Articles