Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung គ្រោងចាយ ១៤,៧ពាន់លានដុល្លារ ក្នុង​ការបង្កើត​រោងចក្រផលិត​ឈីបថ្មី​ នៅ​កូរ៉េខាងត្បូង

$
0
0

Reuters៖ ក្រុមហ៊ុន Samsung Electronics Co Ltd មានគម្រោងវិនិយោគទុនទឹកប្រាក់ ១៤,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតឈីបថ្មី នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ដែលជាអាជីវកម្មដ៏ធំមួយ ក្នុងការផលិតឧបករណ៍ពាក់កណ្ដាលសម្រេច ។

ក្រុមហ៊ុនផលិតមេម៉ូរ៉ីធំជាងគេ នៅក្នុងពិភពលោកនេះ បាននិយាយថា រោងចក្រថ្មីនេះនឹងជួយជំរុញ ក្នុងការផលិតឧបករណ៍ ពាក់កណ្ដាលសម្រេច ខណៈដែលតម្រូវការឧបករណ៍សម្រាប់ទូរស័ព្ទដៃទាំងនោះកំពុងកើនឡើង ។

ក្រុមហ៊ុន Samsung បានរំពឹងថា នៅពាក់កណ្ដាលឆ្នាំ២០១៧ នៅពេលដែល រោងចក្រនេះប្រតិបត្តិការ នឹងទទួលបានលទ្ធផលល្អ ហើយតម្រូវការឧបករណ៍ ពាក់កណ្ដាលសម្រេចក៏នៅ តែមានតម្រូវការខ្ពស់ដដែល ៕


Viewing all articles
Browse latest Browse all 4895

Trending Articles