Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Chelsea ស៊ុតបំបាក់ Arsenal ២-០ ដើម្បីបន្តប្រវត្តិ មិនចាញ់ក្នុងទឹកដី (Video Inside)

$
0
0

ក្រុងឡុងដ៍៖ ប្រវត្តិសាស្រ្តពិតជាមិនកែប្រែមែន សម្រាប់លោកគ្រូបង្វឹក Jose Mourinho ក្នុងការដឹកនាំ Chelsea ប្រកួត ឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងទឹកដី Stamford Bridge ២-០ យប់មិញបន្តទៀត ប្រចាំសប្តាហ៍ទី៧ នៃព្រឹត្តិការណ៍ Premier League ។

កីឡាករខ្សែបម្រើជនជាតិប៊ែលហ្ស៊ិក Edin Hazard បានស៊ុតបាល់ប៉េណាល់ទី ទម្រុះសំណាញ់ទីយ៉ាងងាយនៅ នាទី២៧ ដោយសារតែកំហុស ខ្សែការពារ Laurent Koscielny នៅប្រអប់គ្រោះថ្នាក់នៅ មុនពេលបន្តរបូតគ្រាប់ទី២ ទៀតនៅ ខ្វះ១២នឹងបញ្ចប់ការ ប្រកួតពេញម៉ោងធ្វើបានសម្រេច ដោយកីឡាករខ្សែប្រយុទ្ធ Diego Costa ។

៣ពិន្ទុបន្ថែមទៀតនេះបានធ្វើឲ្យក្រុមតោខៀវ Chelsea មាន១៩ពិន្ទុពេញនាំមុខគេដាច់ឈរនៅកំពូលតារាង រក្សាប្រវត្តិមិនដែលចាញ់ នារដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះ ទាំងលេងនៅក្នុង និងក្រៅទឹកដីពោលគឺ ឆ្លងកាត់៧ប្រកួត ឈ្នះ៦ និងស្មើ១ប៉ុណ្ណោះ ខណៈដែលក្រុមការពារ តំណែងជើងឯកមេឃខៀវ Manchester City កំពុងតាមពីក្រោយ មាន១៤ ពិន្ទុបន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ Aston Villa ២-០ ទៀតនោះ ៕


Viewing all articles
Browse latest Browse all 4895