Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

NOCC ត្រៀមធ្វើសន្និសីទ សារព័ត៌មាន ក្រោយដណ្ដើមបានមេដាយ ពីកីឡាអាស៊ី

$
0
0

ភ្នំពេញ៖ ស្របពេលកីឡាការិនី តេក្វាន់ដូក ម្ពុជាកញ្ញា ស៊ន សៀវម៉ី ដណ្ដើមមេដាយមាស ក្រោយបានប្រកួត កីឡាការិនី អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ កីឡាជើងឯកអាស៊ី ឬ Asian Games លើកទី១៧នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងនោះ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្ដី ជូនដំណឹងមួយភ្លាមៗ ស្ដីពីការត្រៀមធ្វើសន្និសីទសារ ព័ត៌មាននៅទីស្នាក់ការ របស់ខ្លួននាថ្ងៃទី០៦ ខែតុលាដើមសប្ដាហ៍ ក្រោយនេះ ។

ខណៈដែលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី កំពុងកាន់កាប់មេដាយមាស ក្នុងដៃ ក្រោយទម្លាក់កីឡាការិនី របស់អ៊ីរ៉ង់ ដោយលទ្ធផលបច្ចេកទេស ៧-៤ មន្ដ្រី NOCC ក៏បានសរសេររសេចក្ដី ជូនដំណឹងផ្លូវការមួយនៅ លើគណនី Facebook ផ្ទាល់របស់ខ្លួនថា “គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា មានកិត្តិយស សូមអញ្ជើញ លោកគ្រូ-អ្នកគ្រូ កីឡាករ-កីឡាការិនី មហាជនទូទៅ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ទាំងអស់មេត្តាជ្រាបថា នៅម៉ោង ១០:០០ព្រឹក ថ្ងៃច័ន្ទទី០៦ ខែតុលា នេះ NOCC នឹងមានសន្និសីទសារព័ត៌មាន មួយស្តីពីលទ្ធផលនៃការចូលរួម ប្រកួតកីឡាអាស៊ីលើកទី១៧ នៅទីក្រុង អ៊ីនឈួន សាធារណរដ្ឋកូរ៉េខាងត្បូង របស់ក្រុមអត្តពលិកកម្ពុជា” ។

តាមរយៈសេចក្ដីជូនដំណឹងខាងលើនេះ ក៏ជាការលើកទឹកចិត្ត ដល់កីឡាការិនី ស៊ន សៀវម៉ី ផងដែរ ដែលខិតខំរហូត ទទួលបានជោគជ័យ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ ប្រទេសកូរ៉េនោះ ដើម្បីធ្វើឲ្យវីរៈនារីរូបនេះ ទទួលបានការគាំទ្រ លើកទឹកចិត្ត បន្ថែមទៀត ជាពិសេសគឺការផ្ដល់ ប្រាក់រង្វាន់លើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិនេះតែម្ដង ស្រប ពេលដែលរាជរដ្ឋាភិបាល បានត្រៀមលុយចំនួន ៨០លានរៀលហើយសម្រាប់ ផ្ដល់ជូនដល់កីឡាការិនី ឆ្នើម ស៊ន សៀវម៉ី ទៀតផង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles