Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ឈ្នះមេដាយមាស១គ្រឿងនៅ Asian Games (Video Inside)

$
0
0

ក្រុងអ៊ីនឈួន៖ កីឡាការិនីជម្រើសជាតិកម្ពុជាកញ្ញា ស៊ន សៀវម៉ី ឈ្នះមេដាយមាសនៅ Asian Games លើកទី១៧នៅទីក្រុងអ៊ីនឈួន ប្រទេសកូរ៉េខាងត្បូង ក្រោយប្រកួតឈ្នះកីឡាការិនីអ៊ីរ៉ង់ដោយលទ្ធផលពិន្ទុ ៧-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រប្រភេទទម្ងន់៧៣គីឡូក្រាម ។

បន្ទាប់ពីយកឈ្នះកីឡាការិនីប្រទេសអូបេគីស្ថាន ដោយលទ្ធផលឈ្នះដាច់ ២៩-៧ពិន្ទុ នៅវគ្គ៨នាក់ចុងក្រោយ ហើយក៏ បានបន្តយកទម្លាក់ កីឡាការិនីហ្វីលីពីន Elaine បន្តទៀតក្នុងវគ្គ៤នាក់ ចុងក្រោយដើម្បីឈាន ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលបានឈ្នះមេដាយមាស តែម្តងដែលជាមេដាយទី២សម្រាប់សៀវម៉ី ដែលឈ្នះបានទាំងមេដាយសំរិទ្ធ មួយគ្រឿង និងមាស១គ្រឿង ។

នេះជាការកែប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈពេល៤៤ឆ្នាំ មកនេះក្នុងព្រឹត្តិការណ៍ថ្នាក់ អាស៊ីពីការបញ្ជូន កីឡា៧ប្រកួត ស្មើនឹងអត្តពលិក២៣រូប ទៅចូលរួមនៅប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ដំណើរការ ប្រកួតនាថ្ងៃទី១៩ ខែកញ្ញា និងបញ្ចប់ ទៅវិញនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ស្អែកនេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles