Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Liverpool រំពឹងស្តារមុខមាត់ឡើងវិញ ពេលជួប West Brom ស្អែកនេះ

$
0
0

ក្រុងឡុងដ៍៖ ក្រុមដែលកំពុងលេងធ្លាក់ជើងហង្សក្រហម Liverpool សង្ឃឹមថានឹងទទួលបាន៣ពិន្ទុក្នុងទឹកដីនៅ Anfield របស់ពេលជួបប្រកួត ទល់ក្រុមភ្ញៀវ West Bromwich Albion នាម៉ោង ២១ និង ០០នាទីស្អែកនេះ (ម៉ោងនៅ កម្ពុជា) ក្នុង Premier League ប្រចាំសប្តាហ៍ទី៧ ។

Liverpool ទើបតែបានចាញ់ក្រុមម្ចាស់ផ្ទះ Basel របស់ស្វីសក្នុងលទ្ធផលប្រផិតប្រផើយ ១-០ កាលពីរាត្រីថ្ងៃពុធ ទី០១ ខែតុលាក្នុងវគ្គជម្រុះក្នុងពូល B ក្រោយពេលលេងបានស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Everton នៅលីករបស់អង់គ្លេស កាលពីសប្តាហ៍ទី៦ ដែលបានធ្វើឲ្យក្រុមជើងឯក ឆ្នាំទៅមួយនេះធ្លាក់ទៅឈរនៅលេខរៀងទី១៤ បណ្តោះអាសន្ន ដោយសារតែខ្សែប្រយុទ្ធឆ្នើម Daniel Sturridge រងរបួសភ្លៅនា ពេលអំឡុងហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិអង់គ្លេស ។

ការដាក់កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Mario Balotelli ហាក់លេងមិនត្រូវជើងគ្នា ជាមួយនឹងមិត្តរួមក្រុម Raheem Sterling ទាល់តែសោះ និងស៊ុតបញ្ចូលទី បានតែ១គ្រាប់ នៅឡើយតាំងពីប្តូរ ចេញពីក្លឹប AC Milan របស់អ៊ីតាលីមក ដែលធ្វើឲ្យ អ្នកចាត់ការទូទៅលោក Brendan Rodgers ឈឺក្បាលវិលមុខជាខ្លាំង និងរុះរើក្រុមបន្ថែមទៀត ដើម្បីធ្វើឲ្យ ប្រសើរឡើងក្នុងការទទួលយកពេលជួបក្រុមខ្លាំង ដែលកំពុងលេងឡើងជើង និងឈរនៅលេខរៀងទី១០ បណ្តោះអាសន្ន ក្នុងតារាង West Bromwich Albion ។

ឆ្លងកាត់៦ប្រកួតមកនេះ Liverpool លេងឈ្នះ២ ស្មើ១ និងចាញ់៣ដង ខណៈដែលគូប្រជែងយប់ស្អែកនេះ West Brom ឈ្នះ២ ស្មើ២ និងចាញ់២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles