Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Microsoft បង្ហាញ Windows 10 ជាលើកដំបូង

$
0
0

ក្រុមហ៊ុន Microsoft នៅថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញដំណឹងល្អមួយ ដល់អតិថិជនដែល ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows ឲ្យបានដឹងថា ប្រព័ន្ធដំណើរការថ្មីនឹងមកដល់ឆាប់ៗ។

ប្រព័ន្ធដំណើរការថ្មីនោះត្រូវបានក្រុមហ៊ុនហៅថា "Windows 10" ខណៈដែល Windows 8 មិនជោគជ័យលើទីផ្សារ ក្រោយពេលបង្ហាញ ខ្លួនអស់រយៈពេល ២ឆ្នាំ។ តាមការបញ្ជាក់បន្ថែម Windows 10 នឹងមានផ្ដោតសំខាន់ ទៅលើលក្ខណៈពិសេសជាច្រើន ប៉ុន្តែបុគ្គលិកជាន់ខ្ពស់ដែល ទទួលបន្ទុកផ្នែកនេះមិនបាន បញ្ជាក់ពីព័ត៌មានលំអិតឡើយ។

លោក Joe Belfiore អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែក Windows របស់ Microsoft បានថ្លែងឲ្យដឹងថា Windows 10 នឹងធ្វើឲ្យអតិថិជនពេញចិត្ត និងព្រមទទួលយកដោយក្ដីរីករាយ ហើយវានឹងដើរតួយ៉ាងសំខាន់ទៅលើអាជីវកម្មមួយនេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles