Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាការិនីកូរ៉េនាង Son Yeon Jae សង្ឃឹមឈ្នះ មេដាយមាសនៅ Asian Games

$
0
0

ក្រុងអ៊ីនឈួន៖ បន្ទាប់ពីនាង Son Yeon Jae កីឡាការិនីកាយសម្ព័ន្ធកូរ៉េខាងត្បូងបានឈ្នះមេដាយសំរិទ្ធ នៅក្នុងព្រឹត្តិការណ៍ Gymnastics Championships Art World នៅទីក្រុង Izmir ប្រទេសតួកគីមក នាងក៏បានប្រញាប់ទៅធ្វើតេស្ត និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួម ការប្រកួតកីឡាប្រចាំទ្វីបអាស៊ី Asian Games លើកទី១៧ ឆ្នាំ ២០១៤នៅទីក្រុង Incheon ។

អស់រយៈពេល៤ឆ្នាំកន្លងមកហើយនៅក្នុងការប្រកួតកីឡាឆ្នាំ Asian Games លើកទី១៦ឆ្នាំ២០១០នៅក្នុងទីក្រុងប៉េ កាំង (Beijing) ប្រទេសចិននាង Son Yeon Jae បាននាំមកនូវមេដាយសំរិទ្ធក្នុងវិញ្ញាសាកាយសម្ព័ន្ធ កាលនាងមានអាយុ១៧ឆ្នាំ តែឥឡូវនៅ Asian Games ឆ្នាំ២០១៤នេះនៅទីក្រុង Incheon វិញនាង Son Yeon Jae បានធ្វើឲ្យប្រ ជាជនកូរ៉េខាងត្បូង មានក្តីសង្ឃឹមដ៏ធំបំផុត ដោយរំពឹងថានឹងឈ្នះ មេដាយមាសនៅក្នុងផ្ទះ របស់ខ្លួនជាមិនខានឡើយ ។

នាង Son Yeon Jae បច្ចុប្បន្នវ័យ២១ឆ្នាំបានក្លាយទៅជាអត្តពលិក ស្ត្រីដំបូងក្នុង ប្រវត្តិសាស្រ្តរបស់កូរ៉េ ដែលឈ្នះមេ ដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ Gymnastics Championships Art World នៅប្រទេសតួកគី ។ បច្ចុប្បន្ននេះកាយសម្ព័ន្ធ កូរ៉េខាងត្បូងត្រូវបានជាប់ ចំណាត់ថ្នាក់លេខ៥ នៅលើតារាងនៃកីឡាសម្បទាសិល្បៈ នៅក្នុងពិភពលោក ៕


Viewing all articles
Browse latest Browse all 4895

Trending Articles