ក្រុងប៉ារីស៖ ការបាត់បង់កីឡាករខ្សែប្រយុទ្ធលេខ១ Zlatan Ibrahimovic មិនចោទជាបញ្ហាឡើយសម្រាប់ ក្រុមម្ចាស់ផ្ទះ Paris Saint Germain (PSG) ក្នុងការទទួលបាន៣ពិន្ទុក្នុងទឹកដីតាមរយៈប្រកួតឈ្នះ ក្រុមភ្ញៀវមកពីអេស្ប៉ាញ FC Barcelona ៣-២ យប់មិញនេះ ។
នេះជាជ័យជំនះទី១របស់ PSG ដែលទទួលបាន ក្រោយពីទទួលបាន១ពិន្ទុដំបូងនៅទឹកដីក្រៅផ្ទះក្នុង Champions League តាមរយៈពេលត្រឹម ស្មើលទ្ធផល ១-១ ទល់នឹងក្រុម Ajax Amsterdam របស់ហូឡង់ ហើយក៏កំពុងកាន់កាប់ តំណែងកំពូលប្រចាំពូល F បណ្តោះអាសន្នផងដែរ ដោយមាន៤ពិន្ទុ ស្របពេលដែលក្រុមម្ចាស់ផ្ទះ APOEL Nicosia លេងបានស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Ajax យប់មិញនេះដែរ ។
ការចាប់ផ្តើមលេងបាន១០នាទីដំបូង អតីតកីឡាករខ្សែការពាររបស់ Chelsea, David Luiz បានស៊ុតគ្រាប់នាំមុខឲ្យ PSG នៅមុនពេល២នាទីបន្ទាប់ Lionel Messi បានជួយឲ្យ Barcelona តាមស្មើវិញជាមួយនឹង Marco Verratti ស៊ុត គ្រាប់ទី២នៅនាទី២៦ ។ លទ្ធផលបណ្តោះអាសន្ន ២-១ មិនទាន់បញ្ចប់នៅឡើយទេក្នុងវគ្គទី១ ខណៈដែល Blaise Matuidi រកបានគ្រាប់ទី៣ទៀតនៅនាទី៥៤ តែត្រូវបាន Neymar បន្ធូរបន្ថយនៃគ្រាប់ត្រឹមលទ្ធផល ៣-២ តាមរយៈ បំប៉ោងសំណាញ់ ទីនៅនាទី៥៦នោះ ៕