Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple ចំណេញ​ត្រឹមតែ​ ១៥សេន​ប៉ុណ្ណោះ​ សម្រាប់​ការចាយលុយ​តាម​ Apple Pay

$
0
0

នៅយប់ ថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ Apple បានបង្ហាញ សេវាកម្ម ទូទាត់សាច់ប្រាក់ តាមរយៈទូរស័ព្ទដៃ Apple Pay ដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នក ប្រើប្រាស់ ហើយវាមានសុវត្ថិភាពខ្ពស់។

តើ Apple ចំណេញប៉ុន្មានពី សេវាកម្មមួយនេះ? នៅថ្ងៃសុក្រកន្លងទៅ នេះ លោក Tim Cook បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Apple ចំណេញត្រឹមតែ ១៥សេនប៉ុណ្ណោះ រាល់ការទូទាត់សាច់ប្រាក់ ១០០ដុល្លារអាមេរិក។ ចំណែកខាងសារព័ត៌មាន Financial Times ក៏បានរាយការណ៍ពី ចំនួនទឹកប្រាក់ នៃការចំណេញ របស់ Apple ក្នុងការទូទាត់សាច់ប្រាក់ តាមរយៈ Apple Pay ថា រាល់ការចំណាយ តាមរយៈ Apple Pay គឺ Apple ចំណេញម្ដងបាន ១៥សេន៕


Viewing all articles
Browse latest Browse all 4895

Trending Articles